王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតី​ស៊ីប​ថ្លែង​ថា រីករាយ​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​រវាង​ចិន​និង​ស៊ីប​លើ​គ្រប់វិស័យ

2019-09-19 16:48:53 cri

      យប់ថ្ងៃទី ១៧ ខែ កញ្ញា លោក Anastasiades ប្រធានាធិបតី​ស៊ីប​បាន​ថ្លែង​ក្នុង​ពិធី​បដិសណ្ឋរកិច្ច​អបអរ​ខួប​ទី ៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​ដែល​រៀបចំ​ដោយ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ស៊ីប​ថា ភាគី​ស៊ីប​រីករាយ​ក្នុង​ក្តាប់​កាលានុវត្តភាព​ថ្មី ដើម្បី​ជំរុញ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​រវាង​ចិន​និង​ស៊ីប​លើ​គ្រប់វិស័យ ។

      លោក Anastasiades បាន​ថ្លែង​ទៀត​ថា រដ្ឋាភិបាល​ស៊ីប​រីករាយ​ក្នុង​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល​​ចិន​ ជំរុញ​កិច្ចកសាង​ផ្លូវ​សូត្រ​លើ​សមុទ្រ ដើម្បី​ជំរុញ​ថែមទៀត​នូវ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស