翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអ៊ីរ៉ង់ដាស់តឿនឱ្យសហរដ្ឋអាមេរិកលះបង់វិធានការដាក់សម្ពាធជាអតិបរមាទៅលើអ៊ីរ៉ង់

2019-09-19 17:16:06 cri

      ​​​តាម​ការផ្សាយ​ដំណឹង​របស់​ប្រព័ន្ធ​សារ​ព័ត៌មាន​អ៊ីរ៉ង់​កាល​ពី​ថ្ងៃទី ១៨ ខែកញ្ញា ​ឱ្យ​ដឹង​ថា ថ្ងៃដដែល លោក​Hassan Rouhani ​​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ដាស់​តឿន​ឱ្យ​សហរដ្ឋ​អាមេរិក​លះ​បង់​វិធានការ​ដាក់​សម្ពាធជា​អតិបរមា​​ទៅ​លើ​អ៊ីរ៉ង់​ ។

      តាម​ដំណឹង​ឱ្យ​ដឹង​ថា ពេល​ចូលរួម​​កិច្ចប្រជុំ​​គណៈរដ្ឋមន្រ្តី​នៅ​ក្រុង​តេហេរ៉ង់​នា​ថ្ងៃ​ដដែល លោក​Hassan Rouhani​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​លើក​ឡើង​ថា ក្រោមសភាព​ការណ៍​ដែល​សហរដ្ឋ​អាមេរិក​ដាក់​សម្ពាធជា​អតិបរមា​​លើ​ប្រទេស​អ៊ីរ៉ង់ ប្រទេស​ទាំងពីរ​មិន​អាច​ធ្វើ​កិច្ច​សន្ទនា​បាន​ទេ ។ បើ​សិន​ជា​ភាគីអាមេរិក​ចង់​ធ្វើ​កិច្ចសន្ទនា​ជា​មួយ​អ៊ីរ៉ង់​ នោះ​​ត្រូវ​បញ្ឈប់​​​វិធានការ​ដាក់​សម្ពាធ​ទាំងអស់​ ។ ការ​ប៉ុនប៉ង​ឆ្លង​តាម​រយៈ​ការ​ដាក់ទណ្ឌកម្ម​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​គង់​នឹងត្រូវ​​បរាជ័យ​ជាក់​ជាពុំ​ខាន​ឡើយ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស