邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកNetanyahuបានថ្លែងថា នឹងបញ្ចូលតំបន់ជ្រលងទន្លេហ្ស៊កដានីជាដែនដីអ៊ីស្រាអែល ទង្វើនេះត្រូវបានប៉ាឡេស្ទីនថ្កោលទោសយ៉ាងខ្លាំង

2019-09-11 16:03:27 cri

     លោក Benjamin Netanyahu ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ថ្លែង​កាល​ពី​​ថ្ងៃទី ១០ ខែកញ្ញា​ថា  ​បើ​ក្រុមLikud ​ដែល​លោក​ដឹកនាំ​​ឈ្នះ​ក្នុង​ការបោះឆ្នោត​សភា​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៧ ​កញ្ញា​ខាងមុខ  ​នោះអ៊ីស្រាអែល​នឹង​បញ្ចូល​តំបន់​ជ្រលង​ទន្លេ​ហ្ស៊ដានី​ជា​​ដែនដី​របស់​អ៊ីស្រាអែល​​។ ​ផែនការ​បែប​នេះ ​ត្រូវបាន​​ប៉ា​ឡេស្ទីន​​ថ្កោលទោស​យ៉ាង​ខ្លាំង​។

      បន្ទាប់​ពី​ពាក្យ​សម្តី​បែប​នេះ​  ​លោក​Mohammed Ishtaye  ​​នាយករដ្ឋមន្ត្រី​​ប៉ាឡេស្ទីន​បាន​ចេញ​​សេចក្តីប្រកាស​​មួយ​​​ដោយ​ថ្កោលទោស​ហើយ​ថា​លោក​Netanyahu ​ជា​«អ្នកបំផ្លាញ​ដំណើរការ​សន្តិសុខ»។  ​​លោក​Mahmoud Abbas   ​ប្រធានាធិបតី​ប៉ាឡេស្ទីន​​ក៏​បាន​ថ្លែង​នៅ​ថ្ងៃដដែល​ថា​   ​បើ​សិនជា​​លោក​Netanyahu ​ធ្វើ​បែប​នេះ  ​កិច្ចព្រមព្រៀង​ទាំងអស់​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​នឹង​ត្រូវ​លុបចោល​ទាំងស្រុង៕​​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស