魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Hu Chunhua ឧបនាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមពិធីសម្ពោធបើកនៃវេទិកាសេដ្ឋកិច្ចអឺរ៉ុបនិងអាស៊ីឆ្នាំ ២០១៩ ព្រមទាំងថ្លែងសុន្ទរកថា

2019-09-11 15:12:25 cri

    វេទិកា​សេដ្ឋកិច្ច​អឺរ៉ុប​និង​អាស៊ី​ឆ្នាំ ​២០១៩ ​បាន​ប្រារព្ធឡើង​នៅ​ក្រុងស៊ីអាន​ ខេត្ត ​ស្រាន់ស៊ី ​កាល​ពី​ថ្ងៃទី ​១០ ​ខែកញ្ញា។​លោក Hu ​Chunhua ​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​និងជា​ឧបនាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធបើក​ព្រមទាំង​ថ្លែង​សុន្ទរកថា​។​

    លោក​ Hu ​Chunhua ​បាន​ចង្អុលបង្ហាញ​ថា ​តំបន់​អឺរ៉ុប​និង​អាស៊ី​បានក្លាយ​ជា​តំបន់ស្នូល​និង​ជា​តំបន់គំរូ​សម្រាប់​ការ​រួមគ្នា​កសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​និង​ផ្លូវ"។​ប្រទេសចិន​មាន​ឆន្ទៈ​រួមសហការ​ជាមួយ​បណ្តាប្រទេស​អឺរ៉ុប​និង​អាស៊ី​ដើម្បី​ពង្រីក​បន្ថែមទៀត​នូវ​ទំហំ​នៃ​កិច្ចសហប្រតិបត្តិការ​ផែ្នក​ពាណិជ្ជកម្ម​និង​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក​នៅក្នុង​វិស័យ​វិនិយោគ ​ក៏ដូចជា​បង្កើត​ចំណុច​រីក​ចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ច្នៃប្រឌិតថ្មី ​ក្នុងន័យ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន​និង​តំបន់​អឺរ៉ុប​និង​អាស៊ី​ឱ្យ​ឈានដល់​កម្រិតថ្មី​មួយ​ឥត​ឈប់ឈរ។​

    លោក​ Hu ​Chunhua ​បាន​សង្កត់ធ្ងន់​ថា ​រដ្ឋាភិបាលចិន​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ជាតិ​នៃ​ការ​បើកទូលាយ​ជាមូលដ្ឋាន​និង​ប្តេជ្ញា​លើកកម្ពស់​ការបើកទូលាយ​ប្រកប​ដោយ​កម្រិត​កាន់តែ​ខ្ពស់។​ភាពរុងរឿង​ថ្កុំថ្កើង​និង​បើកទូលាយ​របស់​ប្រទេសចិន ​ពិតជា​នឹង​បង្កើត​នូវ​ឱកាស​ពាណិជ្ជកម្ម​កាន់តែច្រើន​សម្រាប់​តំបន់​អឺរ៉ុប​និង​អាស៊ី​ព្រមទាំង​សហគ្រាស​បណ្តាប្រទេស​នានា​នៅលើ​ពិភពលោក​មិនខាន៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស