王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ​​ ៖ ​សញ្ញា​នៃ​ការ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​កំណែ​ទម្រង់​​ទីផ្សារ​មូលធន​ចិន​កាន់តែ​ច្បាស់​​ឡើង​​

2019-09-03 16:43:39 cri

ថ្ងៃទី ២ ខែសីហា ​អគ្គស្ថានីយ​​​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចេញ​ផ្សាយ​បទអត្ថាធិប្បាយ​​របស់​អ្នក​វិភាគ​​​ក្រោម​ចំណង​ជើង​ថា «សញ្ញា​នៃ​ការ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​កំណែ​ទម្រង់​​​ទីផ្សារ​មូលធន​ចិន​កាន់តែ​ច្បាស់ឡើង​» ។

អត្ថបទ​មួយ​នេះ​បាន​ចែងថា ពេល​ថ្មី​ៗ​នេះ​គណៈកម្មាធិការ​លំនឹង​​និង​អភិវឌ្ឍ​​ហិរញ្ញវត្ថុ​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​បាន​សម្រេច​​​ថា ត្រូវ​តែ​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវកំណែ​​ទម្រង់​លើ​ទីផ្សារ​មូលធន​ចិន​ថែម​មួយ​កម្រិត​ទៀត ដើម្បីប្រែក្លាយ​ជា​កម្លាំង​ចលករ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ប្រកប​ដោយ​គុណភាព​ខ្ពស់​យ៉ាង​ប្រាកដ​ប្រជា ។ នៅ​មួយ​សប្តាហ៍​មុន​ គណៈកម្មាធិការឃ្លាំមើល​​ទីផ្សារ​មូលបត្រ​ចិន​បានឱ្យ​ដឹង​ថា ផែនការ​មេ​​​​ស្តីពី​កំណែ​ទម្រង់​​​ទីផ្សារ​មូលធន​ចិន​បានចេញ​ជា​រូប​រាង​ហើយ​​ ។ ហេតុ​នេះ​ហើយ​ យើងអាច​មើល​ឃើញ​ថា ​សញ្ញា​នៃ​ការ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​កំណែ​ទម្រង់​​​ទីផ្សារ​មូលធន​ចិន​កាន់តែ​ច្បាស់ឡើង​​ សមត្ថភាព​របស់​ទីផ្សារ​មូលធន​សម្រាប់​បម្រើ​ដល់​ការ​អភិវឌ្ឍ​នៃ​តួ​អង្គសេដ្ឋកិច្ច​ពិត​​ត្រូវបាន​​លើក​កម្ពស់ថែម​ទៀត ។ 

图片默认标题_fororder_webwxgetmsgimg (1)

      កិច្ចប្រជុំ​គណៈកម្មាធិការ​លំនឹង​និង​ការអភិវឌ្ឍ​ហិរញ្ញវត្ថុ​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​លើក​នេះ​បាន​លើកឡើង​ថា ត្រូវ​ចាត់ទុក​​កំណែទម្រង់​មូលបត្រ​ប្រភេទ​ច្នៃប្រឌិត​ខាង​បច្ចេកវិទ្យា​ជា​ចំណុច​គន្លឹះ​នៃ​ភាព​ជោគជ័យ បង្កើន​ការ​រចនា​ពី​លំដាប់​កំពូល​នៃ​ទីផ្សារ​មូលធន​ប្រទេស​ចិន​ ទន្ទឹមនឹងនេះ ទាក់ទិន​នឹង​បញ្ហា​កង្វះ​ខាត​ផ្នែក​មូលធន​រយៈពេលវែង​និង​អនុបាត​ស្ថាប័ន​​វិនិយោគិន​ក្នុង​ទីផ្សារ​មូលធន​ប្រទេស​ចិន គឺ​ត្រូវ​កៀរគរ​វិនិយោគិន​ពី​ស្ថាប័ន​នានា ដើម្បី​បង្កើត​លក្ខខណ្ឌ​ចូលផ្សារ​ដ៏​ល្អប្រសើរ​សម្រាប់​មូលធន​រយៈពេលវែង ត្រូវ​ធ្វើ​ឱ្យ​ទីផ្សារ​មូលធន​ក្លាយ​ជា​កម្លាំងចលករ​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​គុ​ណភាព​ខ្ពស់ ។

图片默认标题_fororder_webwxgetmsgimg

    ស្របនឹង​ការ​ជំរុញ​នៃ​កំណែទម្រង់​ជុំ​ថ្មី​ កម្លាំងរស់វើក​និង​ភាពធន់​​នៃ​ទីផ្សារ​មូលធន​ចិន​និង​សមត្ថភាព​បម្រើ​ដល់​តួអង្គ​សេដ្ឋកិច្ច​ពិត​នឹង​ត្រូវ​លើកកម្ពស់​បន្ថែម​ទៀត ដើម្បី​ក្លាយ​ជា​កម្លាំង​ដ៏​ខ្លាំង​ក្លា​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ចិន​ប្រកបដោយ​គុណភាព​ខ្ពស់ ។ 

អ្នកបកប្រែ:王幸
ប្លុកពិសេស