郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតនៃសហព័ន្ធប្រជាធិបតេយ្យចិនដើម្បីអបអរសាទរខួបទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានធ្វើនៅក្រុងប៉េកាំង

2019-09-02 16:22:02 cri

      ថ្ងៃ​ទី​១​ខែ​កញ្ញា មហាសន្និបាត​នៃ​សហព័ន្ធ​ប្រជា​ធិ​បតេយ្យ​ចិន​ដើម្បី​អបអរ​សាទរ​ខួប​ទី​៧០​នៃ​ការ​បង្កើត​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​បាន​ធ្វើ​នៅ​ក្រុង​ប៉េកាំង ។ លោក​DingZhong​liអនុប្រធានគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​មជ្ឈិមនៃ​សហព័ន្ធ​ប្រជាធិបតេយ្យ​បាន​អញ្ជើញ​ចូល​រួម​មហាសន្និ​បាត ព្រម​ទាំង​ថ្លែង​សុន្ទរកថា លោក​ChenXiaoguangអនុប្រធាន​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន និង​ជា​អនុប្រធាន​អចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​មជ្ឈិម​នៃ​សហព័ន្ធ​ប្រជាធិបតេយ្យ​បាន​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​មហាសន្និបាត ។

      ថ្លែង​ក្នុង​សុន្ទរកថា លោក​DingZhong​liបាន​លើក​ឡើង​ថា យើង​ចាំ​បាច់​ត្រូវ​បន្ត​វេន​នូវ​ប្រពៃណី​ដ៏​ល្អ​ប្រសើរ​របស់​អ្នក​ជំនាន់​មុន​នៃ​សហព័ន្ធ​ប្រជាធិបតេយ្យ ធ្វើ​ការ​ងារ​ជុំវិញ​ការ​ងារ​ជា​ស្នូល​របស់​បក្ស​កាន់​អំណាច​និង​រដ្ឋ សហការ​យ៉ាង​សកម្ម​ជា​មួយ​បក្ស​កាន់​អំណាច ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​ការ​អភិវឌ្ឍ ក្នុង​ន័យ​ជំរុញ​កំណែ​ទម្រង់​ ការ​បើក​ទូលាយ​និង​បុព្វហេតុ​កសាងទំនើបភាវូបនីយកម្ម​របស់​ប្រទេស​ចិន ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស