邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បទវិភាគអន្តរជាតិ៖ សហគ្រាសអាមេរិកពិបាកបោះបង់ចោលប្រទេសចិនដែលជា“រោងចក្រពិភពលោក”

2019-08-29 10:56:14 cri

图片默认标题_fororder_1682087252

      អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន (CMG) បាន​ចេញផ្សាយ​បទវិភាគ​មួយ​ក្រោមចំណងជើង​ថា« សហគ្រាស​អាមេរិក​ពិបាក​បោះបង់​ចោល​ប្រទេស​ចិន​ដែលជា​“រោងចក្រពិភពលោក” ​» ​កាលពី​ថ្ងៃទី ២៨ ​ខែសីហា។

       បទ​វិភាគ​​នេះ​បាន​ចែង​ថា​  នៅឆមាស​ទី ១ ឆ្នាំ​២០១៩នេះ​ ការ​វិនិយោគ​នៃ​សហគ្រាស​អាមេរិក​នៅ​ប្រទេស​ចិន​មានទំហំ​ប្រាក់​  ៦ ពាន់ ៨ រយ​លាន​ដុល្លារអាមេរិក​ កើន​ជាង ១.៥% បើ​ប្រៀប​ធៀប​នឹង​​រយៈពេល​ដូច​គ្នា​នៃ​រយៈពេល​ ២ ឆ្នាំ​មុន​  ។ ក្រុមហ៊ុន​Tesla កំពុងសាងសង់​រោងចក្រ​ទំនើប​សកលមួយ​​នៅទី​​ក្រុង​សៀងហៃ​ ។ ក្រុម​ហ៊ុន​ Bain Capital របស់​អាមេរិក​បាន​វិនិយោគ​​ចំពោះ​ក្រុមហ៊ុន​Qinhuaishuju China Dataដែល​ជា​ពាណិជ្ជករ​ផ្គត់ផ្គងទន្និន័យ​ ចំនួន ​៥៧០លាន​ដុល្លារអាមេរិក ។ អ្វី​ទាំងនេះ​បាន​បញ្ជា់​ថា​ សហគ្រាស​អាមេរិក​មិន​ចង់​ចាកចេញ​ពី​ទីផ្សារ​ចិន​ទេ ថែម​ទាំង​នឹង​បង្កើន​ការ​វិនិយោគ​នៅ​ទីផ្សារ​ចិនថែមទៀត​​ផងដែរ ។

      ​​​បទវិភាគ​នេះ​បាន​ថ្លែង​ថា  ​​គ្មាន​សហគ្រាស​ណាមួយ​​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​ទីផ្សារចិន​​ដ៏​ធំ​ដែល​មាន​មនុស្ស​ចំនួន​ ១៤០០ ​លាន​នាក់​នោះ​ទេ​។ ​ក្នុង​នាម​ជា​ប្រទេស​តែមួយគត់​លើ​លោក​ដែល​មាន​គ្រប់​ចំនួន​នៃ​ប្រភេទ​ឧស្សាហកម្ម​ទាំង​អស់​​នៃ​បញ្ជី​​ឧស្សាហកម្ម​ផលិតកម្ម​​ដែល​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ​  ​ប្រទេស​ចិន​អាច​ផ្តល់​​នូវ​ខ្សែ​សង្វាក់​ផលិត​និង​​ផ្គត់ផ្គង់​ទាំងស្រុង​ដល់​បណ្តា​សហគ្រាសអន្តរទ្វីប​​ អាចជួយ​កាត់បន្ថយ​ចំណាយ​ថ្លៃ​ដើម​​សហគ្រាស​​ ​នេះ​គឺ​ជា​​ឧត្តមភាព​ដែល​មិន​អាច​​ជំនួស​បាន​នៃ​ប្រទេស​​ចិន​។​

    បទវិភាគ​បាន​គូសបញ្ជាក់ថា “រោងចក្រ​ពិភពលោក”​មិនមែន​បង្កើតឡើង​ក្នុងរយៈពេល​តែមួយថ្ងៃ​នោះទេ មនុស្ស​មួយចំនួន​នៃអាមេរិក​គិតស្រមៃថា​អាច​សម្រេច​គោលដៅ​ក្នុងរយៈពេលខ្លី ដែល​វាមិនត្រឹមតែ​បានល្មើស​ក្បួនច្បាប់​សេដ្ឋកិច្ច​ទីផ្សារ​និង​រំខានដល់​ដំណើរការ​ជាប្រក្រតី​របស់សហគ្រាស​ប៉ុណ្ណោះទេ ថែមទាំង​គ្មានលទ្ធភាព​ធ្វើបាន​ផងដែរ ។ ទន្ទឹមនឹង​ប្រទេសចិន​អនុវត្ត​ពាក្យសន្យា​ស្តីពី​ការពង្រីក​ការបើកទូលាយ ប្រទេសចិន​ដែលជា​រោងចក្រ​ពិភពលោក​នឹង​បង្កើនកម្រិត​ជាបន្តបន្ទាប់ ដើម្បី​នាំមកនូវ​ឱកាសពាណិជ្ជកម្ម​កាន់តែច្រើន​សម្រាប់​សហគ្រាស​ទុនបរទេស​ទាំងអស់​ដែល​មានសុទិដ្ឋិនិយម​ចំពោះ​ប្រទេសចិន ៕

图片默认标题_fororder_827874567

 

图片默认标题_fororder_1901287243

 

អ្នកបកប្រែ:邓倩

ពិភាក្សា()