魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងត្រីភាគីធ្វើការពិគ្រោះពិភាក្សាអំពីបញ្ហាយេម៉ែននៅក្រុង តេហេរ៉ង់ ខណៈគណៈកម្មាធិការអន្តរកាលភាគខាងត្បូងរបស់យេម៉ែនដកកងកម្លាំងចេញពីតំបន់មួយចំនួនដែលបានកាន់កាប់នៅក្រុង Aden

2019-08-18 15:22:59 cri

    តំណាង​រដ្ឋាភិបាល​នៃ​ប្រទេសអឺរ៉ុប​ ចំនួន ​៤ ​តំណាង​កងកម្លាំង​ប្រដាប់អាវុធ​ ​Houthis​នៃ​ប្រទេស​យេម៉ែន​និង​តំណាង​រដ្ឋាភិបាលអ៊ីរ៉ង់​បាន​បើក​កិច្ចជំនួប​លើ​បញ្ហា​យេម៉ែន​នៅក្រុង​តេ​ហេរ៉ង់ ​ប្រទេស​អ៊ីរ៉ង់​កាលពី​ថៃ្ងទី ​១៧​ ខែសីហា។​ព្រមពេល​ជាមួយគ្នានេះ ​កងកម្លាំង​ប្រដាប់​អាវុធ​នៃ​គណៈកម្មាធិការ​អន្តរកាល​ភាគខាងត្បូង​បាន​ចាប់ផ្តើម​ដក​ចេញពី​តំបន់​មួយ​ចំនួន​ដែល​បាន​កាន់​កាប់​នៅ​ក្រុង ​Aden ​ដោយ​បង្កើត​លក្ខខណ្ឌ​សម្រាប់​កិច្ចសន្ទនា​ជាមួយ​រដ្ឋាភិបាល។​

    យោងតាម​របាយការណ៍​ឱ្យបាន​ដឹងថា ​គ្រប់ភាគី​ទាំងអស់​ដែលចូលរួម​បាន​ព្រមព្រៀង​គ្នា​ថា ​សង្គ្រាម​នៅយេម៉ែន​គួរតែ​បញ្ឈប់​ឱ្យបានឆាប់ ​ហើយ​គួរតែ​ដោះស្រាយ​វិបត្តិ​នាពេល​បច្ចុប្បន្ន​តាមរយៈ​មធ្យោបាយ​នយោបាយ។​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​យេម៉ែន​និង​កង​កម្លាំង​ប្រដាប់អាវុធ ​Houthi ​ដែល​បាន​ឈានដល់​នៅ​ទីក្រុង​ស្តុកខុល ​ប្រទេស​ស៊ុយអែត​កាល​ពី​ខែធ្នូ ​ឆ្នាំ ​២០១៨ ​គួរតែ​ត្រូវបាន​ធានារក្សា​និង​អនុវត្ត​។​

    នាថ្ងៃដដែល ​កងកម្លាំង​ប្រដាប់អាវុធ​នៃ​គណៈកម្មាធិការ​អន្តរកាល​ភាគខាងត្បូង​បាន​ដក​ចេញ​ពី​ស្ថាប័ន​សំខាន់ៗ​ដែលបាន​កាន់កាប់​នៅ​ក្រុង ​Aden ​ហើយ​បាន​ប្រគល់​គ្រឿងបរិក្ខារ​សំខាន់ៗ​របស់​រដ្ឋាភិបាល​ឱ្យដល់​កងកម្លាំង​ការពារសន្តិសុខ​នៃ​រដ្ឋាភិបាល​វិញ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស