邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រប់មជ្ឈដ្ឋានអន្តរជាតិរិះគន់ចំពោះអំពើហិង្សានៃពួកជ្រុលនិយមហុងកុង និងអំពាវនាវឱ្យមានស្តារស្ថិរភាពសង្គមហុងកុងឡើងវិញឱ្យបានឆាប់

2019-08-18 14:53:44 cri

      ប៉ុន្មានថ្ងៃ​កន្លង​មក​នេះ  ​ឃើញ​ថា​មាន​រដ្ឋាភិបាល​និង​គណបក្ស​​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​ ​ព្រមទាំង​អ្នកជំនាញការ​និង​បញ្ញវន្ត​អន្តរជាតិ​មួយ​ចំនួន​បាន​បញ្ចេញ​សំឡេង​ជា​បន្ត​បន្ទាប់​ ​ដោយបាន​​រិះគន់​​ហេតុការណ៍​អំពើ​ហិង្សា​​និងការជ្រៀតជ្រែក​នៃ​កម្លាំង​ពី​ខាង​ក្រៅ​​​ចំពោះ​ហុងកុង  ​ព្រមទាំង​អំពាវនាវ​​ឱ្យ​​​មាន​​ការស្ថិរភាព​​សង្គម​ហុងកុង​​ឡើង​វិញ​ឱ្យ​​បាន​ឆាប់​។

      លោកស្រី Maria Zakharova ​អ្នកនាំ​ពាក្យ​​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ថ្លែងថា  ​​ប្រទេស​មួយ​ចំនួន​តូច​ដែល​​មាន​សហរដ្ឋ​អាមេរិក​ធ្វើ​ជា​អ្នក​ដឹកនាំ​​មិន​គោរព​ប្រទេស​​ផ្សេង​ទៀត​​ទាល់តែសោះ​ ​គិត​តែ​ស្វែងរក​តែ​ផល​ចំណេញ​ឱ្យ​ខ្លួន​​  ។​​ការចូល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​​បាន​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​​ទប់ស្តាត់​អ្នកដទៃ​និង​អនុត្តរភាព​​របស់​ពួកគេ​ ​​ហើយ​ពួកគេ​​បាន​​ប្រើ​គ្រប់វិធី​និង​គ្រប់កលល្បិច​ដើម្បី​ទប់ស្កាត់​ចិន ​«​ដែល​ជា​ការមិនអាច​ទទួល​យក​បាន​»។

      លោក Gan Tian Loo ​អនុប្រធាន​សមាគម​​ទំនាក់ទំនង​សាធារណៈ​ម៉ាឡេស៊ី​-ចិន​បាន​យល់ឃើញថា  ​​បណ្តា​អ្នក​ស្នេហា​ជាតិ​និង​អ្នកស្នេហា​ហុងកុង​​គួរ​បង្ហាញ​នូវ​ភាពរួម​សុខ​រួម​ទុក្ខ​និង​ទទួលខុសត្រូវ​ ​សាមគ្គីគ្នា​ ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ ​ទប់ស្កាត់​អំពើ​ហិង្សា​យ៉ាង​ច្បាស់​និង​ម៉ឺងម៉ាត់។​

      លោក   Abdulaziz Alshaabani  ​​អ្នកជំនាញការ​បញ្ហា​​ចិន​នៃ​ប្រទេសអារ៉ាប៊ីសាអូឌីត​​បាន​យល់ឃើញ​ថា  ​បាតុករ​ជ្រុលនិយម​មួយ​ចំនួន​នៃ​ហុងកុង​បាន​វាយប្រហារ​លើ​ប៉ូលិស​នាពេលកន្លងមកនេះ​ ​និង​ការរារាំង​ដល់​ដំណើរការ​ជា​ប្រក្រតី​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង​​​ ​ទង្វើ​​បែប​នេះ ​បាន​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការគ្រប់គ្រង​តាម​ច្បាប់​ ​បាន​រារាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​​​និង​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ជនហុងកុង​​ភាគ​ច្រើន​។ ​ហុងកុង​ត្រូវ​ត្រឡប់​​ទៅរក​​ភាពប្រក្រតី​​និង​​សន្តិសុខ​ឡើង​វិញ​​ក្នុង​ពេល​ឆាប់ៗ៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស