马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាធារណមតិនៃហុងកុង៖ប្រឆាំងនឹងអំពើហិង្សា ការពារការគ្រប់គ្រងតាមច្បាប់ និងស្វែងរកភាពសុខសាន្តត្រាណជាឆន្ទៈទូទៅរបស់អ្នកក្រុងហុងកុង

2019-08-18 16:43:17 cri

  អំពើ​ហិង្សា​ខុស​ច្បាប់​និង​អំពើ​ដែល​បង្ក​ភាព​អន្តរាយដល់​ប្រជា​ជន​ដែល​បាន​លើក​ឡើង​ប៉ុន្មាន​ថ្ងៃ​មក​នេះ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ជីវភាព​រស់នៅ​របស់​ហុងកុង។​កាលពី​ថ្ងៃ​ទី​១៧ខែ​សីហា ​​សាធារណមតិ​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​ហុងកុង​បាន​បន្ត​បញ្ចេញ​សំឡេង​អំពាវនាវដល់​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម​ឱ្យ​បញ្ឈប់និង​គ្រប់គ្រងភាព​ចលាចល​ដើម្បី​ការពារ​ប្រទេស​មួយ​ប្រព័ន្ធគ្រប់គ្រង​ពីរ ​ធ្វើ​ឱ្យ​ហុងកុង​វិល​​ទៅ​កាន់​ផ្លូវ​អភិវឌ្ឍន៍​ដ៏​ត្រឹមត្រូវ​ឡើងវិញ។​

     កាសែតHongKongCommercialDailyបាន​ចុះ​ផ្សាយ​បទ​វិចារណកថា​មួយ​ថា ​អំពើ​ហិង្សា​ខុស​ច្បាប់​និង​អំពើ​ដែល​បង្ក​ភាព​អន្តរាយ​ដល់ប្រជា​ជន​ដែល​បាន​កើត​ឡើង​​ប៉ុន្មាន​ថ្ងៃ​មក​នេះ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ជីវភាព​រស់នៅ​របស់​ហុងកុង។ការ​បញ្ឈប់​និង​គ្រប់គ្រង​ភាព​ចលាចល ​ឱ្យ​វិល​ត្រឡប់​ទៅ​រក​ការ​គ្រប់គ្រង​តាម​ច្បាប់​ឡើងវិញ ​ជា​ជំហាន​ដ៏​ចាំបាច់​សម្រាប់​ហុងកុង​វិល​ត្រឡប់​​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ ​ហើយ​ក៏​ជា​ល័ក្ខខ័ណ្ឌ​ជា​មុន​សម្រាប់​ធានា​យ៉ាង​ជាក់លាក់​ឱ្យ​ហុងកុង​មាន​វិបុលភាព​និង​ស្ថិរភាព​នា​ពេល​អនាគត​។

     ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​សហគ្រាស​ជា​ច្រើន​នៃ​ហុងកុង​ក៏​បង្ហាញ​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ ​ព្រម​ទាំង​គាំទ្រ​រដ្ឋបាល​និង​ផ្នែក​ប៉ូលិស ​ក៏​ដូច​ជា​រួម​គ្នា​ការពារ​ហុងកុង​ដើម្បី​កសាង​ផ្ទះសម្បែង​ដ៏​ល្អ​បវរ​មួយ​នេះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស