魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើងថ្កោលទោសចំពោះសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូង

2019-08-18 15:25:36 cri

    កាលពី​ថៃ្ងទី ​១៧​ ខែសីហា ​ប្រព័ន្ធ​សារព័ត៌មាន​កូរ៉េខាងជើង​បាន​ថ្កោលទោស​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ដែល​បាន​រំលោភ​លើ​ពាក្យ​សន្យា​ពាក់ព័ន្ធ​នៅក្នុង​កិច្ចជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក ​ហើយ​នឹង​បង្ខំឱ្យ​កូរ៉េខាងជើង​ចាត់វិធានការ​ឆ្លើយតប​ជា​ចាំបាច់​ដើម្បី​ការពារ​អធិបតេយ្យភាព​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ។​

    ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េខាងជើង​បាន​ចេញ​ផ្សាយ​អត្ថបទមួយ​កាលពី​ថ្ងៃទី ​១៧ ​ខែ​សីហា ​បាន​ឱ្យ​ដឹង​ថា ​ការបញ្ឈប់​សមយុទ្ធ​យោធា​រួមគ្នា​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាង​ត្បូង ​គឺជា​បញ្ហា​មួយ​ដែល​បាន​សន្យា​ដោយ​ប្រធានាធិបតីអាមេរិក​ក្នុងអំឡុង​ពេល​កិច្ចជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងជើង​និង​អាមេរិក​នៅប្រទេស​សិង្ហបុរី​និង​កិច្ចជំនួប​នៅ ​Panmunjom ​។​សមយុទ្ធ​យោធា​រួមគ្នា​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង ​គឺជា​ការ​មិនអើពើ​និង​ឈ្លាន​ពាន​លើ​សេចក្តីថ្លែងការណ៍រួម​រវាង​កូរ៉េខាងជើង​និង​អាមេរិក​ដែលបាន​ឈានដល់​កាលពី​ថៃ្ងទី ​១២ ​ខែមិថុនា ​ហើយ​លក្ខណៈ​ឈ្លានពាន​មិន​អាច​លាក់បាំង​បាន​ឡើយ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស