徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីគ្រប់គ្រងជាន់ខ្ពស់ពីរនាក់នៃក្រុមហ៊ុនអាកាសចរណ៍Cathay Pacificបានលាលែងពីតំណែង

2019-08-17 15:08:30 cri

    កាលពី​ថ្ងៃទី ១៦ ខែសីហា ក្រុមហ៊ុន​អាកាសចរណ៍​Cathay Pacific​បានបើកធ្វើ​សន្និសីទ​ក្រុមប្រឹក្សាភិបាល ហើយ​បន្ទាប់ពី​សន្និសីទ ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន​អាកាសចរណ៍​Cathay Pacific​បានប្រកាសថា​បានទទួលយក​ការលាលែងពី​តំណែង​ជាអគ្គនាយក​រដ្ឋបាល​របស់​លោក​Rupert Hogg និង​ការលាលែងពី​តំណែង​ជាអគ្គនាយក​ពាណិជ្ជកម្ម​និងអតិថិជន​របស់លោក​Paul Loo ។ លោក​Augustus Tang ត្រូវបាន​តែងតាំងជាអគ្គនាយក​រដ្ឋបាលថ្មី និង​លោក​Ronald Lam ត្រូវបាន​តែងតាំងជា​អគ្គនាយក​ពាណិជ្ជកម្ម​និងអតិថិជនថ្មី ។

    លោក​Rupert Hogg បានថ្លែងថា ក្នុងនាមជា​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃក្រុមហ៊ុន លោក​និង​លោក​Paul Loo ត្រូវតែ​ទទួលខុសត្រូវ​ចំពោះបញ្ហា​ប្រឈម​ក្នុង​ប៉ុន្មានសប្តាហ៍​កន្លងទៅ ។

   លោក​John Slosar ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​Cathay Pacific​បានថ្លែងថា ក្រុមហ៊ុន​អាកាសចរណ៍​Cathay Pacific​គាំទ្រ​យ៉ាងពេញទំហឹង​ចំពោះ​ហុងកុង​ក្នុងការអនុវត្តតាម​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ​ដែលមាន​ចែងក្នុង​ច្បាប់មូលដ្ឋាន​ហុងកុង ព្រមទាំង​ពោរពេញ​ទៅដោយ​អនាគត​ល្អបវរ​នៃហុងកុង ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស