徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្នែកប៉ូលិសហុងកុងថ្លែងថា បើបាតុករមិនប្រើអំពើហិង្សាជាមុន ប៉ូលិសនឹងមិនប្រើកម្លាំងអាវុធទេ

2019-08-17 15:06:57 cri

    កាលពី​ថ្ងៃទី ១៦ ខែសីហា ផ្នែកប៉ូលិស​ហុងកុង​បានថ្លែងថា នៅចំពោះមុខ​បាតុករ​ជ្រុលនិយម​ក្នុងការ​ធ្វើមីទីញ​ខុសច្បាប់ ផ្នែកប៉ូលិស​បានរក្សា​ការអត់ធ្មត់​មិនប្រើ​កម្លាំងអាវុធ​ដោយម្ចាស់ការ​នោះទេ ហើយព្យាយាម​ប្រើ​កម្លាំងអាវុធ​ជាអប្បបរមា​ប៉ុណ្ណោះ​ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​និងការបំផ្លាញ​របស់​បាតុករ ។

    លោក​YangWenbin មេបញ្ជាការ​នៃអធិការដ្ឋាន​ប៉ូលិស​Kowloon​នៃនាយកដ្ឋាន​កិច្ចការ​ប៉ូលិស​នៃរដ្ឋបាល​តំបន់រដ្ឋបាល​ពិសេសហុងកុង​បានថ្លែងថា បើបាតុករ​មិនប្រើ​អំពើហិង្សា​ជាមុន មិន​វាយប្រហារ​ខ្សែការពារ​របស់ប៉ូលិស ហើយ​មិនវាយប្រហារ​ប៉ូលិស នោះ ប៉ូលិស​នឹងមិន​ប្រើ​កម្លាំង​អាវុធទេ ។

    ចាប់តាំងពី​ថ្ងៃទី ៩ ខែមិថុនា​រហូតដល់​បច្ចុប្បន្ន ផ្នែកប៉ូលិស​ហុងកុង​បានចាប់បាន​បាតុករ​ជ្រុលនិយម​សរុប ៧៤៨ នាក់ ហើយមាន ១១៥ នាក់​ត្រូវបាន​ប្តឹងទៅ​តុលាការ ។ គិតរហូតដល់​បច្ចុប្បន្ន មាន​ប៉ូលិស​សរុប ១៧៧ នាក់​បាន​រងរបួស ក្នុងនោះ រួមមាន​បុរស ១៦៦ នាក់​និងស្ត្រី ១១ នាក់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស