魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បេសកជនពិសេសចិនថែ្លងថា ទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក គឺ ស្ថិតនៅក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ

2019-08-17 15:50:44 cri

    លោក ​Wang ​Xuefeng ​បេសកជន​ពិសេស​ចិន​នៃ​កិច្ចប្រជុំសន្ទនា​នៃ​វេទិកា​រវាង​ចិន​និង​ប្រទេស​កោះប៉ាស៊ីហ្វិក​បានថែ្លងនៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​អំឡុងពេល​អញ្ជើញ​ចូលរួម​សកម្មភាព​នៃ​វេទិកា​ប្រទេស​កោះប៉ាស៊ីហ្វិក​លើកទី​ ៣១ ​នៅ​ប្រទេស ​ទូវ៉ាលូ ​កាលពី​ថៃ្ងទី ​១៦​ ខែ​សីហា ​ថា ​ទំនាក់ទំនង​រវាង​ចិន​និង​បណ្តាប្រទេស​កោះ​ប៉ាស៊ីហ្វិក ​គឺ ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ល្អបំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

    លោក ​Wang ​Xuefeng ​បានថែ្លងថា ​ប្រទេសចិន​គាំទ្រ​បណ្តាប្រទេស​កោះ​ក្នុង​ការ​ជ្រើស​រើស​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​របស់​ខ្លួន​ដែល​សមស្រប​នឹង​លក្ខខណ្ឌជាតិ​របស់​ខ្លួន។​ប្រទេស​កោះ​ដែល​បាន​បង្កើត​ចំណង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេសចិន​បាន​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​មាន​ចិន​តែមួយ​និង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​កសាង​គំនិត​ផ្តួច​ផ្តើម​"ខ្សែក្រវាត់​និង​ផ្លូវ"។​

    លោក ​Wang ​Xuefeng ​បាន​ចង្អុលបង្ហាញ​ថា ​ប្រទេសចិន​នឹង​ពង្រឹង​ថែមទៀត​នូវ​កិច្ចសន្ទនា​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តាប្រទេស​កោះ​លើ​វិស័យ​ពាក់ព័ន្ធ ​គាំពារ​ផលប្រយោជន៍​រួម​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍​និង​បញ្ចូល​ថាមពលវិជ្ជមាន​ទៅក្នុង​ការ​កសាង​សហគមន៍រួម​វាសនា​នៃ​មនុស្សជាតិ។​ប្រទេស​ដែល​ចូលរួម​កិច្ចប្រជុំ​បាន​សម្តែង​ការ​កោត​សរ​សើរ​យ៉ាងខ្លាំង​ចំពោះ​តួនាទី​ដឹកនាំ​របស់​ប្រទេសចិន​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​បម្រែ​បម្រួល​អាកាសធាតុ ​ហើយ​បាន​វាយតម្លៃ​ខ្ពស់​និង​ឆ្លើយតប​យ៉ាង​មុតមាំ​ចំពោះ​សុន្ទរកថា​របស់​ប្រទេស​ចិន៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស