孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់បដិសេធមិនបានធ្វើពាក្យសន្យាអីទេដើម្បីដោះលែងនាវាដឹកប្រេង

2019-08-17 15:13:26 cri

    កាលពី​ថ្ងៃទី១៦​ខែសីហា ​ទីភ្នាក់ងារ​ព័ត៌មាន​ Tasnim ​របស់អ៊ីរ៉ង់​បាន​ដកស្រង់​សេចក្តីប្រកាស​របស់​ក្រសួង​ការបរទេស​អ៊ីរ៉ង់ថា​ អ៊ីរ៉ង់បាន​បដិសេធ​មិនបាន​ធ្វើ​ពាក្យសន្យា​និងការធានា​អីទេ​សម្រាប់​ការដោះលែង​នាវាដឹក​ប្រេងសញ្ញា ​GraceⅠ ។

    លោក​ Sayyed​ Abbas ​Al ​Mousavi ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់បាន​ថ្លែងថា ​ទីគោលដៅ​ដំបូង​ឡើយ​នៃនាវាដឹក​ប្រេង​សញ្ញា ​GraceⅠ ​គឺមិនមែ​នស៊ីរីទេ ​ទោះបីជា​ថ្ងៃក្រោយ​វា​នឹងទៅ​កាន់​ស៊ីរី​ក៏ដោយ ​ក៏គ្មាន​ប្រទេស​ណាមួយ​គួរ​ជ្រៀតជ្រែក​នោះទេ ។

    លោក ​Mousavi ​បាន​ថ្លែង​ទៀតថា ​អ៊ីរ៉ង់នឹង​ផ្តល់​ការគាំទ្រ​ដល់ស៊ីរី​នៅ​គ្រប់វិស័យ​ រួមមាន​ប្រភព​ប្រេងនិង​ថាមពល​ផ្សេងទៀត​ ដែល​នេះគឺ​ស្របច្បាប់​ទាំងស្រុង​ ហើយ​គ្មាន​ទំនាក់ទំនង​ជាមួយ​ប្រទេសទី​បីទេ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស