邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យស្នងការនៃក្រសួងការបរទេសចិនប្រចាំនៅហុងកុងដាស់តឿនដល់សមាជិកសភាអាមេរិកឱ្យគូស​បន្ទាត់ឱ្យបានច្បាស់ជាមួយជនប្រើអំពើហិង្សាជ្រុលនិយម

2019-08-14 15:22:34 cri

ភាសាអង់គ្លេស

 

      ឆ្លើយ​តប​នឹង​ពាក្យសម្តី​ខុស​ឆ្គង​ផ្តោត​លើ​ហុងកុង​របស់​លោក Mitch McConnell ​មេដឹកនាំ​គណបក្ស​​សាធារណរដ្ឋ​​ដែល​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នាពេលកន្លង​ទៅនេះ  ​កាលពី​ថ្ងៃទី ​១៣  ខែ​សីហា  ​​អ្នកនាំពាក្យ​​ការិយាល័យ​ស្នងការ​នៃ​ក្រសួង​ការបរទេស​ចិន​ប្រចាំ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​ថ្លែងថា   ​សមាជិក​សភា​អាមេរិក​មួយ​ចំនួន​​បាន​បរិហារ​កេរ្តិ៍​​មកលើ​​រដ្ឋាភិបាល​មជ្ឈិម​ចិន​និង​រដ្ឋបាល​ពិសេស​ហុងកុង​ដោយ​គ្មាន​មូលដ្ឋាន ​ ហើយ​​បាន​បង្ហាញ​សញ្ញា​ខុស​ឆ្គង​យ៉ាង​ខ្លាំង​ដល់​ជន​ប្រើ​អំពើ​ហិង្សា​ជ្រុលនិយម​  ។​ភាគីចិន​​សម្តែង​ការមិនពេញចិត្ត​យ៉ាង​ខ្លាំង​និង​​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ទៅលើ​ពាក្យសម្តី​បែបនេះ។

      អ្នកនាំពាក្យ​រូប​នេះ​បាន​សង្កត់​ធ្ងន់ថា   ​យើងខ្ញុំ​សូម​ដាស់តឿន​យ៉ាង​ទទូច​ដល់​​អ្នក​នយោបាយ​​អាមេរិក​​នានា​ឱ្យ​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​ច្បាប់​អន្តរជាតិ​និង​គោលការណ៍​មូលដ្ឋាន​នៃ​ទំនាក់​ទំនង​អន្តរជាតិ​  ,  ​​គោរព​ការទាមទារ​យុត្តិធម៌​ចំពោះ​ការប្រឆាំង​នឹង​អំពើ​ហិង្សា ​ការពារ​ការគ្រប់គ្រងតាមច្បាប់ ​និង​​គាំទ្រ​ក្រុម​ប៉ូលិស​​របស់​អ្នកក្រុង​ហុងកុង​ភាគច្រើន​​​។ ​  ​គូស​​បន្ទាត់​​ឱ្យ​បាន​​ច្បាស់​ជា​បន្ទាន់​​ជាមួយ​នឹង​ជន​ប្រើ​អំពើហិង្សា​ជ្រុលនិយម​​​ ​និង​បញ្ឈប់​​ជា​បន្ទាន់​​នូវ​ការលូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង​និង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​៕​​

图片默认标题_fororder_驻港公署敦促美议员与极端暴力分子划清界限 网页截图

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស