魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំថ្នាក់ដឹកនាំនៃវេទិកាប្រទេសកោះប៉ាស៊ីហ្វិកលើកទី ៥០ ប្រារព្ធឡើងនៅប្រទេសទូវ៉ាលូ

2019-08-14 15:28:37 cri

    កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នៃ​វេទិកា​ប្រទេស​កោះប៉ាស៊ីហ្វិក​លើកទី ​៥០ ​បាន​ប្រារព្ធឡើង​នៅ​ក្រុង​ហ៊្វូណាហ៊្វូទី ​រដ្ឋធានី​ប្រទេស​ទូវ៉ាលូ​កាលពី​យប់​ថ្ងៃទី ​១៣ ​ដោយ​មាន​វត្តមាន​មេដឹកនាំ​ជា​សមាជិក​នៃ​វេទិកានេះ ​ចំនួន ​១៨ ​នាក់​ព្រមទាំង​តំណាង​របស់​ខ្លួន​។

    ក្នុង​កិច្ចប្រជុំ​ដែល​មាន​រយៈពេល ​៤ ​ថ្ងៃ ​អង្គប្រជុំ​នឹង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​ផ្តោតលើ​ប្រធានបទ ​ដូចជា ​បម្រែបម្រួល​អាកាសធាតុ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​សន្តិសុខ​ក្នុង​ដែន​សមុទ្រ​ព្រម​ទាំង​ការបំពុល​សមុទ្រ​ជាដើម។​

    លោក​ Enele ​Sopoaga ​នាយករដ្ឋមន្រ្តី​ទូវ៉ាលូ​ដែលជា​ប្រទេស​ប្រធាន​តាមវេន​នៃ​កិច្ចប្រជុំ​នេះ ​បានថែ្លងថា ​ភារកិច្ច​ដ៏​សំខាន់​របស់​មេដឹកនាំ​ដែលជា​សមាជិក​នានា ​គឺ ​ពាក់​ព័ន្ធ​នឹង​ការ​រស់​នៅ​របស់​ប្រជាជន​នៃ​ប្រទេស​កោះប៉ាស៊ីហ្វិក​និង​ការ​ការពារ​កោះ​និង​មហាសមុទ្រ។​គ្រប់​ភាគី​ទាំង​អស់​គួរតែ​ប្រែក្លាយ​ពាក្យសន្យា​ឱ្យ​ទៅជា​សកម្មភាព​ជាក់លាក់​និង​បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ​ដ៏​ចាំបាច់​ដើម្បី​ពួតដៃ​ជាមួយគ្នា​ក្នុងន័យ​ស្វែងរក​ផ្លូវ​ដ៏​ត្រឹមត្រូវ​សម្រាប់​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស