魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអាល្លឺម៉ង់បង្ហាញការព្រួយបារម្ភពិសេសចំពោះស្ថានភាពនៅរដ្ឋធានី Aden ប្រទេសយេម៉ែន

2019-08-14 16:01:09 cri

    អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាល្លឺម៉ង់​បានថែ្លង​កាលពី​ថ្ងៃទី ​១២ ​ខែសីហា​ថា ​ប្រទេស​អាល្លឺម៉ង់​បាន​សម្តែង​ការព្រួយបារម្ភ​ពិសេស​ចំពោះ​ការប៉ះទង្គិច​ដោយ​អំពើហិង្សា​នៅ​រដ្ឋធានី ​Aden ​ដែលជា​រដ្ឋធានី​បណ្តោះអាសន្ន​របស់​ប្រទេសយេម៉ែន ​ហើយ​បាន​អំពាវនាវ​ឱ្យ​ផ្តល់​ការគាំទ្រ​ដល់​ការងារ​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ជំរុញ​ឱ្យ​តំបន់​នេះ​សម្រេចបាន​នូវ​សន្តិភាព​ឱ្យបាន​ឆាប់។​

    យោងតាម​របាយការណ៍​បាន​ឱ្យ​ដឹងថា ​កាលពី​ដើមឆ្នាំ​នេះ ​ប្រទេស​អាល្លឺម៉ង់​បាន​បង្កើន​បរិមាណ​ជំនួយ​មនុស្សធម៌​ដល់​ប្រទេសយេម៉ែន​ពី ​១០០ ​លានអឺរ៉ូ​ក្នុងមួយឆ្នាំ​រហូត​ដល់ ​១២០ ​លានអឺរ៉ូ។​នាពេល​បច្ចុប្បន្ននេះ ​មាន​អង្គការ​ចំនួន ​៣៤ ​បាន​ផ្តល់​ជំនួយ​ដល់​ប្រជាជន​ចំនួន​ ១៩​ សែន​នាក់​នៅក្នុង​ទីក្រុង ​Aden ​។​

    នាពេល​ថ្មីៗនេះ ​កងកម្លាំងប្រដាប់អាវុធនៃ​គណៈកម្មាធិការ​អន្តរកាល​ភាគខាងត្បូង​យេម៉ែន​និង​កងកម្លាំង​ការពារ​សន្តិសុខ​យេម៉ែន​នៅ​ទីក្រុង ​Aden ​បាន​ប៉ះទង្គិច​គ្នា​បណ្តាលឱ្យ​មនុស្ស​ចំនួន ​៤០ ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​និង ​២៦០ ​នាក់​ទៀត​ត្រូវ​រង​របួស៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស