邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការត្រីភាគី ចិន-ជប៉ុន-កូរ៉េខាងត្បូងបានបើកធ្វើសិក្ខាសាលាស្តីពីទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី

2019-08-14 15:26:42 cri

​      ថ្ងៃទី ១៣ ​ខែសីហា  ​លេខាធិការដ្ឋាន​កិច្ចសហប្រតិបត្តិការ​ត្រីភាគី ​ចិន-ជប៉ុន-កូរ៉េខាងត្បូង​​បាន​បើកធ្វើ​សេក្ខាសាលា​​អំពី​ទស្សនវិស័យ​​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី​នៅ​ក្រុង​សេអ៊ូល ​រដ្ឋធានី​កូរ៉េ​ខាង​ត្បូង​។ ​លោក Hu Zhengyue ​​​អនុប្រធាន​សមាគម​ការទូត​សាធារណៈ​ប្រទេស​ចិន​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ ​និង​ធ្វើការជជែក​ពិភាក្សា​​និង​ធ្វើការផ្លាស់ប្តូរ​​មតិគ្នា​យ៉ាង​ស៊ីជម្រៅ​​ជាមួយ​យុវជន​និង​​សិស្សានុសិស្ស​​នៃ​ប្រទេស​ទាំង​ ៣ ​ចិន-ជប៉ុន-កូរ៉េ​ខាង​ត្បូង។

      ក្នុង​សុន្ទរកថា​ ​លោក Hu Zhengyue ​​​បាន​ថ្លែង​ថា​  ​​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​ ជប៉ុន​ ​និង​កូរ៉េ​ខាង​ត្បូង​ ​ត្រូវ​រក្សា​ឱ្យ​បាន​ល្អ​នូវ​សន្តិភាព​និង​ស្ថិរភាព​នៃ​អាស៊ី​ឦសាន ​,  ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​  , ​រួមគ្នា​ថែរក្សា​​យន្តការ​ពាណិជ្ជកម្ម​ពហុភាគី  ,​​ស្វែងរក​និង​ពង្រីក​គំនិត​​ថ្មីៗ​សម្រាប់​កិច្ចសហប្រតិបត្តិការ​​ ​ដើម្បី​ជំរុញ​​ការងារ​ការទូត​​ស៊ីវិល​។​​

      ក្នុង​​សុន្ទរកថា​ ​លោក LEE Jong-heon ​អគ្គលេខាធិការ​នៃ​លេខាធិការដ្ឋាន​កិច្ចសហប្រតិបត្តិការ​ត្រីភាគី ​ចិន-ជប៉ុន-កូរ៉េខាងត្បូង​​​​បាន​ថ្លែង​​ថា​​  ​រយៈពេល ២០ ​ឆ្នាំ​កន្លង​មកនេះ ​ប្រទេស​ទាំងបី ចិន-ជប៉ុន-កូរ៉េខាងត្បូង​​​បាន​ធ្វើ​ជា​​សាក្សី​ចំពោះ​ការវិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​​និង​ការផ្លាស់ប្តូរ​រវាង​សង្គម​ស៊ីវិល​។​​  ​ក៏ប៉ុន្តែ  ​​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​បី​​ក៏​​ប្រឈម​នឹង​​បញ្ហា​ជា​ញឹកញាប់​ផង​ដែរ។​​  ​បើចង់ឱ្យ​​មាគ៌ា​​នៃ​ការ​ពង្រីក​​កិច្ចសហប្រតិបត្តិការ​​ក្នុង​តំបន់​ឈាន​ទោ​មុខ​កាន់តែ​ស៊ី​ជម្រៅ​​​ ​​នោះ​ប្រទេស​ទាំង​បី​​គួរ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​តទៅទៀត​៕​​​​

图片默认标题_fororder_overviewCont01

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស