邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ ៖ មិនអនុញ្ញាតឱ្យបាតដៃពណ៌ខ្មៅខាងក្រៅបង្កហេតុដោយផ្តេសផ្តាសក្នុងហុងកុងជាដាច់ខាត

2019-08-14 15:11:11 cri

      ពេលកន្លងមកនេះ ​ហេតុការណ៍​អំពើ​​ហិង្សា​ល្មើស​ច្បាប់​​ធ្ងន់ធ្ងរ​ដែល​បាន​កើតឡើង​នៅ​តំបន់​ពិសេស​ហុងកុង​​កាន់តែ​កើន​ឡើង។​​​ ​មនុស្ស​នៅ​​ប្រទេស​លោក​ខាង​លិច​មួយចំនួន​ដូចជា​​អាមេរិក​ជាដើម​​ ដែល​នៅ​ពីក្រោយ​ខ្នង​បាន​ចេញ​មុខ​ជា​បន្តបន្ទាប់ បក់ខ្យល់​បញ្ឆេះ​ភ្លើង​​​ដោយ​បំណង​​សម្ងាត់​ដោយ​ចេតនា​។ ​ពួកគេ​បាន​បំពេញ​មុខងារ​ជា​ទីប្រឹក្សា​ដើម្បី​បង្រៀន​​ជនប្រើ​អំពើ​ហិង្សា​ជ្រុលនិយម​​ ​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង​ដោយ​​ឥត​លាក់លៀម​។

      គ្មាន​ប្រទេស​ឬ​រដ្ឋ​អធិបតេយ្យ​​ណាមួយ​​​អាច​អង្គុយ​​ព្រងើយកន្តើយ​មើល​​អំពើ​​ដ៏​ថោកទាប​លាក់​គំនិត​បែប​នេះ​របស់​​អ្នកនយោបាយ​លោក​ខាង​លិច​មួយ​ចំនួន​នោះឡើយ។​  ​ ​យើងខ្ញុំ​​មិន​អនុញ្ញាត​ឱ្យ​បាតដៃ​ពណ៌​ខ្មៅ​ខាង​ក្រៅ​លើកទឹកចិត្ត​ដល់​ជនជ្រុលនិយម​​ធ្វើ​ផ្តេសផ្តាស​ក្នុង​ហុងកុង​ជា​ដាច់ខាត​​!

图片默认标题_fororder_1764308181

​      ចាប់តាំងពី​ជនជ្រុលនិយម​នៃតំបន់​ហុងកុង​បាន​បង្កហេតុការណ៍​ហិង្សា​ជាបន្តបន្ទាប់​ដោយយក​លេសថា ​ប្រឆាំង​នឹងការធ្វើ​វិសោធនកម្ម​លក្ខន្តិកៈនៃ​ច្បាប់ហុងកុង​កាលពី​ខែមិថុនា​កន្លងមក​ ឥស្សរជន​បស្ចិម​ប្រទេស​មាន​ដូចជា​អង់គ្លេស​និង​សហរដ្ឋអាមេរិក​ជាដើម​ក៏ចាប់ផ្តើម​បង្ករឿងហេតុ ​។ ​លោក ​Jeremy ​Hunt ​អតីតរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​បាន​ទាមទារឱ្យ​តំបន់ហុងកុង​ធ្វើការស៊ើប​អង្កេត​ចំពោះ​ហេតុការណ៍​ចលាចល​កាលពី​ថ្ងៃទី១២​ខែមិថុនា ​រហូតដល់​អនុប្រធានាធិបតី​និងរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​ជួបសន្ទនា​ជាមួយ​ជនប្រឆាំង​នឹង​រដ្ឋាភិបាល​មជ្ឈិមចិន​និងបង្ក​ចលាចល​ហុងកុង​ដោយឡែក​ពីគ្នា​ ហើយ​អ្នកនយោបាយ​បស្ចិមប្រទេស​មួយចំនួន​យកលេស “​សិទ្ធិ​មនុស្ស”​និង“​ប្រជាធិបតេយ្យ”​ ក្នុង​ការអនុវត្ត​ស្តង់ដារពីរ​ ។ ពួកគេ​ធ្វើឱ្យបំភាន់​សកម្មភាព​បាតុកម្ម​ហិង្សាជា​បាតុកម្ម​អហិង្សា​ដោយ​ចេតនា​ ដោយ​មួលបង្កាច់​និង​លាបពណ៌​ទង្វើយុត្តិធម៌​ក្នុង​ការការពារច្បាប់​និង​របៀបរៀបរយ​របស់​រដ្ឋបាលនៃ​តំបន់​រដ្ឋបាលពិសេស​ហុងកុងនិង​ប៉ូលិស​ហុងកុង​ ព្រមទាំង​បាន​មួលបង្កាច់​រដ្ឋាភិបាល​មជ្ឈិមចិន​ថាបាន​កាត់បន្ថយ​សេរីភាព​និងសិទ្ធិនៃ​តំបន់ហុងកុង​ទៀតផង ​។ ​ពាក្យសម្តី​និងទង្វើ​អាក្រក់​របស់​ពួកគេគឺ​កម្រមាន​ណាស់នៅ​លើ​ពិភពលោកនេះ ។

 

      ពេលកន្លងទៅ​ថ្មីៗនេះ បាតដៃ​ពណ៌ខ្មៅ​នៅខាងក្រៅ​បានជ្រៀតជ្រែក​ក្នុងកិច្ចការ​ហុងកុង​កាន់តែ​ហួសហេតុ ។ រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​បានបង្ហាញ​ឥរិយាបទ ដូចជា​អ្នកដាក់​អាណានិគម​កាលពីអតីត ហើយបាន​ទូរស័ព្ទ​ឱ្យប្រធានរដ្ឋបាល​នៃតំបន់ហុងកុង​ដោយផ្ទាល់​ដើម្បី​ដាក់សម្ពាធ គឺបានភ្លេចខ្លួនថា​គ្មាន​លក្ខណៈសម្បត្តិ​បែបនេះ​ទាល់តែសោះ ។ រូបថត​អំពី​មន្ត្រី​ស្ថានកុងស៊ុល​អាមេរិក​ប្រចាំនៅហុងកុង​ជួបជាមួយ​មេក្រុម​ចង់ឱ្យ​ហុងកុងឯករាជ្យ​ត្រូវបាន​ផ្សព្វផ្សាយ​នាពេលកន្លងទៅ ប៉ុន្តែ​បែរជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេសអាមេរិក​កោតសរសើរ​ចំពោះការនេះ​ទៅវិញ ។ អំពើ​ដែល​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់​ប្រទេសដទៃ​បែបនេះ បានជាន់ឈ្លី​យ៉ាងកម្រោល​ទៅលើ​ច្បាប់អន្តរជាតិ​និង​បទដ្ឋាន​ជាមូលដ្ឋាន​នៃទំនាក់ទំនង​អន្តរជាតិ បានបំបែក​ខ្សែបន្ទាត់​ក្រហម និងគ្មាន​ភាពខ្មាសអៀន​នោះទេ ។​

图片默认标题_fororder_247454680

    ឥទ្ធិពល​អាក្រក់​របស់​កម្លាំង​ពិភព​ខាងក្រៅ​ដែល​គាំទ្រ​ភាពចលាចល​នៅ​តំបន់​ហុង​កុង ​គឺ ​សកម្មភាព​ហិង្សា​បានបណ្តាលឱ្យ​មាន​ការប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ​ដល់​ហុង​កុង ​ហើយ​តំបន់​ហុង​កុង​កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​នៃ​ការ​លិច​ក្នុង​អន្លង់។​ប្រាក់​ចំណូល​សរុប​នៃ​សេវាកម្ម​ម្ហូប​អាហារ​នៅហុងកុង ​នាពេល​កន្លងទៅ ​គឺ ​មាន​ភាពអាក្រក់​បំផុត​ក្នុងរយៈពេល ​១០ ​ឆ្នាំ​កន្លងមក​ហើយ ​វិស័យ​ទេសចរណ៍​ក្នុង​ឧស្សាហកម្ម​សំខាន់ៗ​ចំនួន​ ៤ ​បាន​រង​នូវ​ផល​ប៉ះពាល់​យ៉ាងខ្លាំង។​ប្រសិន​បើ​ផល​ប៉ះពាល់​រីករាលដាល​ដល់​ឧស្សាហកម្ម​សំខាន់ៗ​របស់​តំបន់​ហុងកុង ​ដូចជា​សេវាកម្ម​ផែ្នក​ហិរញ្ញវត្ថុ ​ពាណិជ្ជកម្ម​ព្រមទាំង​ចរាចរណ៍​ទំនិញ ​ជាដើម ​នោះ ​សេដ្ឋកិច្ច​របស់​ហុង​កុង​នឹង​ទទួល​រង​នូវ​ការខាតបង់​ដែល​មិនអាច​ប៉ាន់ស្មាន​បាន។​ដោយ​គ្មាន​ការ​សង្ស័យ​នោះ​ទេ ​តំបន់​ហុងកុង​កំពុង​ប្រឈម​មុខ​នឹង​"សង្គ្រាម​ការពារខ្លួន"​ដែល​ទាក់ទង​នឹង​អនាគត​និង​ជោគវាសនា​របស់​ខ្លួន។​ការទប់ស្កាត់​ភាពចលាចល​និង​រៀបចំ​របៀបរៀបរយ​សង្គម​ឡើងវិញ​គឺជា​ភារកិច្ច​បន្ទាន់​បំផុត​របស់​ហុងកុង។​តំបន់​ហុងកុង​គឺជា​ចំណែកមួយ​របស់​ប្រទេសចិន ​ហើយ​ប្រជាជន​ហុង​កុង ​ចំនួន ​៧ ​លាននាក់​នឹង​មិន​អនុញ្ញាតឱ្យ​កម្លាំង​លោកខាងលិច​ធ្វើអ្វី​ដែល​ពួកគេ​ចង់បាន​ឡើយ។​

图片默认标题_fororder_2076102437

​      ព្រមាន​កម្លាំង​ខាង​ក្រៅ​មួយ​ចំនួន ​កុំ​វិនិច្ឆ័យ​ខុស​ទៅ​លើ​សភាពការណ៍ ​ក៏​ដូច​ជា​កុំ​វាយ​តម្លៃ​ទាប​ពេក​ចំពោះ​ឆន្ទៈដ៏​រឹងមាំ​និង​ការ​ប្តេជ្ញាចិត្ត​ដ៏​មុតមាំរបស់​រដ្ឋាភិបាល​មជ្ឈិម​និង​ប្រជាជន​ចិន​អំពី​ការ​ការពារ​អធិបតេយ្យភាព​ សន្តិសុខ​និង​ការ​បង្រួបបង្រួម​នៃ​ប្រទេស​ជាតិ​ក៏​ដូច​ជា​ការ​គាំពារ​វិបុលភាព​និង​ស្ថិរភាព​របស់​ហុងកុង​។មិនថា​មាន​អ្វី​កើត​ឡើងយ៉ាងណា​នៅ​ហុងកុង ​ប្រទេស​ចិន​មាន​មធ្យោបាយ​​គ្រប់គ្រាន់​និង​កម្លាំង​ខ្លាំង​ក្លាគ្រប់គ្រាន់​ដើម្បីទប់ទល់​និង​ដោះស្រាយបាន ​។ ​ចំពោះ​អំពើ​អាក្រក់​តាម​ទំនើងចិត្ត​របស់បាត​ដៃ​ពណ៌​ខ្មៅ​របស់​កម្លាំង​ខាង​ក្រៅ​នោះ ​យើង​ស្រែក​យ៉ាង​ខ្លាំង​ថា​៖ឈប់​!

អ្នកបកប្រែ:邓倩
ប្លុកពិសេស