邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយកដ្ឋានគ្រប់គ្រងអាកាសយានដ្ឋានហុងកុងទទួលបានសាលដីការជាបណ្តោះអាសន្នពីតុលាការ ដើម្បីហាមឃាត់មិនឱ្យនរណាម្នាក់ធ្វើការរារាំងឬរំខានដល់ដំណើរការជាប្រក្រតីនៃអាកាសយានដ្ឋានអន្តរជាតិហុងកុង

2019-08-14 15:37:24 cri

      នាយកដ្ឋាន​គ្រប់គ្រង​អាកាសយានដ្ឋាន​ហុងកុង​បាន​ប្រកាស​នៅ​ថ្ងៃទី ១៤ ខែសីហានេះថា  ​ខ្លួន​ទទួលបាន​​សាលដីការ​​ជា​បណ្តោះអាសន្ន​ពី​តុលាកា​ហើយ​ ​ដើម្បី​ហាមឃាត់​មិន​ឱ្យ​នរណា​ម្នាក់​ធ្វើការរារាំង​ ឬ ​រំខាន​ដោយ​ចេតនា​​ដោយ​ខុសច្បាប់​និង​ក្នុងបំណង​សម្ងាត់​ទៅលើ​ដំណើរការ​ជា​ប្រក្រតី​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង​។

      សូមបញ្ជាក់ថា  ​ដោយរង​ឥទ្ធិពល​ពី​ការជួបជុំ​ខុស​ច្បាប់​ ​​ប្រតិបត្តិការ​ហោះហើរ​សម្រាប់​ថ្ងៃទី ១៣ ខែសីហា​មួយ​ចំនួន​​​នៃ​អាកាស​យានដ្ឋាន​អន្តរជាតិ​ហុងកុង​​ត្រូវបាន​​លុបចោល​ដោយ​បង្ខំ​៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស