徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាប័នអាមេរិកចំនួន ២២ អំពាវនាវដល់រដ្ឋាភិបាលអាមេរិកឱ្យគោរពសិទ្ធិនិងផលប្រយោជន៍របស់និស្សិតនិងបញ្ញវន្តចិន

2019-08-14 14:35:54 cri

    កាលពី​ថ្ងៃទី ១២ ខែសីហា ស្ថាប័នអាមេរិក​ចំនួន ២២ មាន​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​ទូទាំង​ប្រទេសអាមេរិក​និង​សមាគម​សិក្សាស្រាវជ្រាវ​ការអប់រំ​ជាន់ខ្ពស់​ជាដើម​បានរួមគ្នា​ចេញផ្សាយ​សេចក្តីថ្លែងការណ៍មួយ ដោយបាន​អំពាវនាវដល់​រដ្ឋាភិបាលអាមេរិក​ឱ្យធ្វើ​សកម្មភាព​ដោយមធ្យ័ត គោរព​សិទ្ធិនិងផលប្រយោជន៍​របស់​និស្សិត​និងបញ្ញវន្តចិន​ក្នុងសកលវិទ្យាល័យ​បែប​សិក្សាស្រាវជ្រាវ​នៃអាមេរិក ។

    សេចក្តីថ្លែងការណ៍នេះ​បានឱ្យដឹងថា ពេលកន្លងទៅនេះ FBI​អាមេរិក​និង​មន្ត្រី​អង្គការ​សហរដ្ឋ​មួយចំនួន​បានដាស់តឿន​ដល់សកលវិទ្យាល័យ​បែប​សិក្សាស្រាវជ្រាវ​នៃអាមេរិក​មួយចំនួន​ឱ្យធ្វើ​បទប្បញ្ញត្តិ​ផ្ទៃក្នុង ដើម្បី​ត្រួតពិនិត្យ​និស្សិត​និង​បញ្ញវន្ត​នៃស្ថាប័ន​សិក្សាស្រាវជ្រាវ​ដែល​ពាក់ព័ន្ធនឹង​ប្រទេសចិន ។ អំពើបែបនេះ​ល្មើសនឹង​បទដ្ឋាន​នីតិវិធី​ដ៏ត្រឹមត្រូវ ។

    សេចក្តីថ្លែងការណ៍​សង្កត់ធ្ងន់ថា អំពើ​ដែលមានលទ្ធភាព​ធ្វើឱ្យ​និស្សិត​និង​បញ្ញវន្ត​រាប់ពាន់​រាប់ម៉ឺននាក់​រងនូវការសង្ស័យ​បែបនេះ មុខជានឹង​រារាំងដល់​ការទាក់ទាញ​ធនធានមនុស្ស​នាពេលអនាគត​របស់អាមេរិក ព្រមទាំងនឹង​បំផ្លាញដល់​គម្រោង​សិក្សាស្រាវជ្រាវ​ដែលកំពុង​ដំណើរការ ។ សេចក្តីថ្លែងការណ៍​ក៏បាន​អំពាវនាវ​ដល់គ្រឹះស្ថាន​ឧត្តមសិក្សា​អាមេរិក​ឱ្យការពារ​ឯករាជ្យភាព​របស់ខ្លួន ប្រកាន់ខ្ជាប់​នីតិវិធី​ដ៏ត្រឹមត្រូវ​និង​គោរព​សិទ្ធិឯកជន​នៃនិស្សិត​និងគ្រូបង្រៀន​របស់បណ្តាប្រទេសនានា​ក្នុងសាលារៀន ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស