马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សារបស់បាតុករនៅព្រលានយន្តហោះហុងកុង

2019-08-14 16:00:55 cri

ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៤​ខែ​សីហា ​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​អំពើ​ហិង្សា​របស់​បាតុករ​ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ហុងកុង។

អ្នក​នាំ​ពាក្យ​បាន​ថ្លែង​ថា ​កាល​ពី​យប់​ថ្ងៃ​ទី​១៣ខែ​សីហា ​មាន​បាតុករ​បាន​ឡោមព័ទ្ធ​និង​វាយដំ​អ្នក​ដំណើរ​ម្នាក់​និង​អ្នក​យកព័ត៌មាន​ម្នាក់​ដោយឡែក​ពី​គ្នា ​ហើយ​ក៏​​បាន​រារាំង​មិន​ឲ្យ​បុគ្គលិក​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​អ្នក​ដំណើរ​នេះ​ទៅ​មន្ទីរ​ពេទ្យ​ថែម​ទៀត ​នៅ​ពេល​ប៉ូលិស​ទៅ​ដល់​កន្លែង​កើត​ហេតុការណ៍​នោះ ​មាន​បាតុករ​ជា​ច្រើន​នាក់​បាន​វាយប្រហារ​ប៉ូលិស ​ហើយ​បាន​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​របស់​មន្ត្រី​ប៉ូលិស។

អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ត​ថា ​អាជ្ញាធរ​ប៉ូលិស​មុខ​ជា​នឹង​ចាត់ចែង​រឿង​នេះ​តាម​ច្បាប់​និង​ដាក់​ទោស​ទៅ​លើ​ឧក្រិដ្ឋជន​មិន​ខាន។

អ្នកបកប្រែ:马小青
ប្លុកពិសេស