徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនអំពាវនាវដល់បណ្តាប្រទេសនានាឱ្យបំពេញកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងប្រាកដប្រជា

2019-08-14 14:36:52 cri

    កាលពី​ថ្ងៃទី ១៣ ខែសីហា លោកចាំងជុន តំណាងប្រទេសចិន​ប្រចាំជាអចិន្ត្រៃយ៍​នៅអង្គការ​សហប្រជាជាតិ​បានអំពាវនាវដល់​បណ្តាប្រទេសនានា​ឱ្យបំពេញកាតព្វកិច្ច​នៃច្បាប់​មនុស្សធម៌​អន្តរជាតិ​យ៉ាងប្រាកដប្រជា ។

    នៅក្នុង​កិច្ចប្រជុំ​ជាសាធារណៈមួយ​ស្តីពី​ការជំរុញ​និងបង្កើន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នាថ្ងៃដដែល លោកចាំងជុន​បានថ្លែងថា រដ្ឋាភិបាល​ប្រទេសនានា​មានទំនួលខុសត្រូវ​ចម្បង​ក្នុងការគោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ក្នុងគ្រប់​កាលៈទេសៈ​ទាំងអស់ តួនាទី​របស់វា​មិនអាច​ជំនួស​បានទេ ។ ក្នុងសភាពការណ៍​ដែល​មិនអាច​ចៀសវាង​ការប៉ះទង្គិច គួរតែ​ប្រកាន់ខ្ជាប់​គោលការណ៍​នៃ​ច្បាប់​មនុស្សធម៌​អន្តរជាតិ បង្ការ​ការប្រើកម្លាំង​អាវុធ​ដោយផ្តេសផ្តាស​ឬ​អំពើណា​ដែល​មិនអើពើ​នូវលទ្ធផល​មនុស្សធម៌ ។ ត្រូវតែ​ត្រួតពិនិត្យ​និង​ផ្តន្ទាទោស​តាមច្បាប់​ចំពោះ​អំពើ​ល្មើសនឹង​ច្បាប់​មនុស្សធម៌​អន្តរជាតិ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស