徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេក្លោងជួញដូរគ្រឿងញៀនម៉ិកស៊ិកឈ្មោះJoaquin Guzman ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិតនៅអាមេរិក

2019-07-18 17:16:14 cri

    កាលពី​ថ្ងៃទី ១៧ ខែកក្កដា តុលការ​តំបន់សហព័ន្ធ​សង្កាត់ខាងកើត​នៃរដ្ឋញូវយ៉ក​សហរដ្ឋអាមេរិក​បានប្រកាស​កាត់ទោស​មេក្លោង​ជួញដូរ​គ្រឿងញៀន​ម៉ិកស៊ិក​ឈ្មោះ​Joaquin Guzman ឱ្យជាប់គុក​អស់មួយជីវិត ថែមទាំង​បន្ថែម​រយៈពេល ៣០ ឆ្នាំទៀត និង​បង្គាប់ឱ្យ​បង់​ប្រាក់ ១២៦០០ លានដុល្លារអាមេរិក ។

    Joaquin Guzman មានអាយុ ៦២ ឆ្នាំ ជាមេដឹកនាំ​នៃក្រុម​Sinaloa Cartel ដែលជា​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏ធំបំផុត​នៅម៉ិកស៊ិក ។ ផ្នែកសាលាអយ្យការ​អាមេរិក​ថ្លែងថា ក្រុមនេះ​បាន​រត់ពន្ធ​គ្រឿងញៀនទៅ​អាមេរិក​អស់រយៈពេល​ជាច្រើនឆ្នាំ​មកហើយ ដោយ​ទទួលបាន​ប្រាក់ចំណេញ​រាប់ម៉ឺនលាន​ដុល្លារអាមេរិក ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស