魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពតាមដងទន្លេឡានឆាង-មេគង្គប្រារព្ធធ្វើឡើងនៅក្រុងសៀងហៃ

2019-07-18 16:08:53 cri

    "វគ្គ​បណ្តុះបណ្តាល​មន្រ្តី​ផែ្នក​ត្រួតពិនិត្យ​សុវត្ថិភាព​តាម​ដង​ទន្លេ​ឡាន​ឆាង-មេគង្គ"​បាន​ចាប់​ផ្តើម​ជាផ្លូវការ​កាលពី​ថ្ងៃទី ​១៦​ ខែកក្កដា ​នៅក្រុង​សៀងហៃ​ប្រទេស​ចិន។​មន្រ្តី​គ្រប់គ្រង​និង​អ្នកបច្ចេកទេស​ជាន់ខ្ពស់​មកពី​រដ្ឋាភិបាល​ឡាវ ​មីយ៉ាន់ម៉ា​និង​ថៃ​បាន​អញ្ជើញ​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ដែល​មាន​រយៈពេល​មួយសប្តាហ៍។​

    ក្នុង​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​ក្រោម​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​និង​ផ្លូវ" ​ប្រទេសចិន​និង​អាស៊ាន​បាន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក។​នៅ​ជំហាន​បន្ទាប់ ​គ្រប់ភាគី​ទាំងអស់​នឹង​បង្កើត​នូវ​"សុវត្ថិភាព​តាម​ដង​ទន្លេ​ឡាន​ឆាង-មេគង្គ"​ដែលជា​ច្រករបៀង​សុវត្ថិភាព​ចរាចរណ៍​តាម​ផ្លូវទឹក​ដើម្បី​រួមចំណែក​ដល់​ការ​ជំរុញ​ការ​កសាង​សហគមន៍​រួម​វាសនា​នៃ​បណ្តាប្រទេស​តាម​ដង​ទន្លេ​ឡានឆាង-មេគង្គ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស