邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការ IMF ថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ចដោយពឹងលើសេចក្តីត្រូវការក្នុងប្រទេសនៃប្រទេសចិនមានវឌ្ឍនភាពជាបន្តបន្ទាប់

2019-07-18 16:24:03 cri

      អង្គការ​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ (IMF) ​បាន​ថ្លែង​កាលពី​ថ្ងៃទី ១៧ ខែកក្កដា​ថា  ​ការ​បំរុង​ទុក​រូបិយវត្ថុ​​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៨ ​ស្រប​នឹង​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​ ដែលមានន័យថា  ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ពឹង​លើ​សេចក្តីត្រូវការ​ក្នុង​ប្រទេស​នៃ​ប្រទេស​ចិន​​មាន​វឌ្ឍនភាព​ជា​បន្ត​បន្ទាប់​​។​​

       តាមរយៈ «របាយការណ៍​ហានិភ័យ​​ក្រៅ​ប្រទេស​ឆ្នាំ ២០១៩» ​ដែល​ចេញ​​ដោយ​អង្គការ​ IMF ​​នា​ថ្ងៃដដែល​នេះ​បាន​ឱ្យ​ដឹង​ថា  ​​current account surplus​ ​គិត​ជា​ភាគរយ​នៃ ​​ GDP​ ​​របស់ប្រទេសចិន​ ​បាន​ធ្លាក់​​ចុះ​ពី​ចំនួន​ប្រហែល 10 %​នាឆ្នាំ ២០០៧ ​​ដល់​ចំនួន 0.4 %​នាឆ្នាំ ២០១៨​ ​។​  ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញថា  ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​​មិន​ពឹងផ្អែក​លើ​ការនាំចេញ​នោះទេ ​​គឺ​ងាក​ទៅ​រក​តម្រូវការ​ក្នុង​ប្រទេស​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស