魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លទ្ធផលចាប់ឆ្នោតនៃការប្រកួតជម្រុះប្រចាំតំបន់អាស៊ីឈានទៅដណ្តើមពានរង្វាន់ពិភពលោកបានប្រកាសរួចហើយ

2019-07-18 16:07:53 cri

    សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីបអាស៊ី​បាន​រៀបចំ​ពិធី​ចាប់ឆ្នោត​នៅឯ​ទីស្នាក់ការ​ក្រុង​គូឡាឡាំពួ​នៃ​ប្រទេស​ម៉ាឡេស៊ី​កាលពី​រសៀល​ថ្ងៃទី​ ១៧ ​ខែកក្កដា ​ដើម្បី​កំណត់​ក្រុម​នៃ​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ភេទបុរស​ប្រចាំ​តំបន់អាស៊ី​ដណ្តើម​ពានរង្វាន់​ពិភពលោក​ប្រទេស​កាតា​ក្នុង​ឆ្នាំ​ ២០២២ ​។​

    ក្រុម​កីឡា​បាល់ទាត់​ជម្រើសជាតិ​ចំនួន​ ៤០ ​នៃ​បណ្តាប្រទេស​តំបន់អាស៊ី​បាន​អញ្ជើញ​ចូល​រួម​ពិធី​ចាប់​ឆ្នោត​នេះ ​ហើយ​ត្រូវបាន​បែងចែក​ជា​ ៨ ​ក្រុម។​ក្នុងចំណោម ​ក្រុម​ជម្រើស​ជាតិ​ចិន​ត្រូវបាន​បែងចែក​ឱ្យចូល​ក្រុម ​A ​ជាមួយគ្នានេះ ​ក៏មាន​ប្រទេស​ស៊ីរី ​ហ្វីលីពីន ​ម៉ាល់ឌីវ​និង​ហ្គាំ​ផង​ដែរ​។​ប្រទេសកម្ពុជា​ត្រូវបាន​បែងចែក​ឱ្យចូល​ក្រុម ​C ​ក៏​មាន​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​ប្រទេស​ចិន ​អ៊ីរ៉ង់ ​អ៊ីរ៉ាក់​និង​បារ៉ែន​ផងដែរ។​

    ការប្រកួត​ជម្រុះ​មាន​រយៈពេល​ចាប់ពី​ខែកញ្ញា ​ឆ្នាំនេះ​រហូតមក​ដល់​ខែមិថុនា ​ឆ្នាំ​ក្រោយ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស