孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអ្នកវិភាគក្រៅប្រទេសមានសុទិដ្ឋិនិយមចំពោះស្ថិរភាពសេដ្ឋកិច្ចចិន

2019-07-18 16:46:14 cri

 សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​កើន​ឡើង​6.3​ភាគរយ​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​នេះ​បើ​ធៀប​នឹង​រយៈ​ពេល​កាល​ពី​ឆ្នាំ​មុន​ ។ក្រុម​អ្នក​វិភាគ​និង​អ្នក​ជំនាញ​អន្តរជាតិ​ជា​ច្រើន​បាន​និយាយ​ថា​​  ថ្វីបើ​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ខាង​ក្រៅ​កើន​ឡើង​  ប៉ុន្តែ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​តែ​រក្សា​ស្ថិរភាព​  ហើយ​ក៏​បន្ត​ផ្តល់​កម្លាំង​ចលករ​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

  លោក​Christian Rusche ​សេដ្ឋវិទូ​នៃ​មន្ទីរ​សិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​Cologne​ប្រទេស​អាលឺម្ល៉ង​បាន​ថ្លែង​ថា  ​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ខាង​ក្រៅ ​ដូច​ជា​​  ជម្លោះ​សេដ្ឋកិច្ច​ ការ​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស ​ ភាព​តាងតឹង​នៅ​មជ្ឈិម​បូព៌ា​បាន​នាំ​មក​នូវ​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​ពិភពលោក ​ប៉ុន្តែ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​តែ​សម្រេច​កំណើន​លើស​ពី​៦​ភាគ​នៅ​ក្នុង​បរិបទ​នេះ​  ព្រម​ទាំង​មាន​អាកប្បកិរិយា​ប្រកប​ដោយ​ភាព​វិជ្ជមាន​យ៉ាង​ខ្លាំង​។

​   លោក​Carl​ ​ Weinberg  ប្រធាន​សេដ្ឋវិទូ​អន្តរជាតិ​នៃ​អង្គការ​សិក្សា​ស្រាវ​ជ្រាវ​ទី​ផ្សារ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​ចិន​ប្រកាន់​ខ្ជាប់​នូវ​កំណែទម្រង់​ដោយ​ផ្តោត​លើ​ទី​ផ្សារ​ជា​ទិស​ដៅ​។ ​ ដូច្នេះ ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​ចិន​នឹង​មាន​ភាព​វិជ្ជមាន​៕​

អ្នកបកប្រែ:孔思琦
ប្លុកពិសេស