王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Putin ប្រធានាធិបតី​រុស្ស៊ី​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជា​លើក​ដំបូង​ជាមួយលោក Zelensky ​ប្រធានាធិបតី​អ៊ុយក្រែន

2019-07-12 15:48:46 cri

      ថ្ងៃទី ១១ ខែ កក្កដា លោក Putin ប្រធានាធិបតី​រុស្ស៊ី​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Zelensky ​ប្រធានាធិបតី​អ៊ុយក្រែន​ស្តីពី​​បញ្ហា​ក្នុង​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​​អ៊ុយក្រែន​ ព្រមនិង​ពិគ្រោះពិភាក្សា​​អំពី​រឿង​​ដោះលែង​អ្នក​ជាប់ឃុំ​នៅ​ប្រទេស​គូភាគី​ជា​ដើម ​។ ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ ។ 

      តាម​សេចក្តី​ថ្លែងការណ៍​ដែល​ប្រកាស​ដោយ​វេបសាយ​វិមានក្រឹមឡាំង​បាន​ឱ្យ​ដឹង​ថា ​ប្រធានាធិបតី​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​បង្ហាញ​ពី​ភាព​រីករាយ​ក្នុង​ការ​បន្ត​ធ្វើ​ការប្រាស្រ័យ​តាម​​រូបមន្ត Normandy ជា​បន្ត​ទៀត ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស