郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនថ្លែងថា ប្រទេសចិនប្រកាន់ខ្ជាប់ពហុភាគីនិយមនិងប្រឆាំងនឹងអំពើអនុត្តរភាពអន្តរជាតិ

2019-06-24 16:10:47 cri

    ថ្ងៃ​ទី​២៤​ខែ​មិថុនា លោក​វ៉ាង​អ៊ី​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរ​ទេស​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Pandorរដ្ឋមន្រ្តី​ការ​បរទេស​អាហ្រ្វិក​ខាង​ត្បូង​នៅ​ក្រុង​ប៉េកាំង ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​វ៉ាង​អ៊ី​បាន​លើក​ឡើង​ថា ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​អាហ្រ្វិក​ខាង​ត្បូង ដើម្បី​អនុវត្ត​ឱ្យបាន​ល្អ​នូវ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាន់ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​អនាគត ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​ការ​ត​ភ្ជាប់​គ្នា​រវាង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​និង​កិច្ច​សហប្រតិបត្ត​ការ​គ្រប់​ជ្រុង​ជ្រោយ ក្នុង​ន័យ​បំពេញ​បន្ថែម​កម្លាំង​ចលករ​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ។

      លោក​វ៉ាង​អ៊ី​បាន​បង្ហាញ​ថា ក្នុង​នាម​ជា​តំណាង​សំខាន់​នៃ​ប្រទេស​ទីផ្សារ​ងើបឡើង​ថី្មនិង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ប្រទេស​ចិន​និង​អាហ្រ្វិក​ខាង​ត្បូង​គួរ​តែ​រួម​សហការ​ជា​មួយប្រទេស​ដទៃ​ទៀត ដើម្បី​រួម​គ្នា​គាំពារ​ធម្មនុញ្ញ កម្មវត្ថុ​និង​គោលការណ៍​នៃ​អង្គការ​សហ​ប្រជាជាតិ គាំទ្រ​ពហុភាគី​និយម និង​ប្រឆាំង​អំពើ​ឯកតោភាគីនិយម​និង​ការ​ធ្វើ​អនុត្តរភាព​ទោះ​តាម​ទម្រង់​ណា​ក៏​ដោយ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស