郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងទ័ពប្រឆាំងអំពើភេរវកម្មនៃប្រទេសអ៊ីរ៉ាក់ចាត់ប្រតិបតិ្តការវាយកម្ទេចអង្គការរដ្ឋអ៊ីស្លាមនៅតំបន់ខាងជើងនៃប្រទេសអ៊ីរ៉ាក់

2019-06-24 17:09:27 cri

      ថ្ងៃទី ២៣ ខែ​មិថុនា ​កងទ័ព​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​ប្រកាស​ថា កងទ័ព​ប្រឆាំង​ភេរវកម្ម​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​ចាត់​ប្រតិបតិ្តការ​បោស​សម្អាត​​រយៈ​ពេល​ពីរ​ថ្ងៃ​​ដើម្បី​កម្ទេច​កង​កម្លាំង​សេស​សល់​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​តំបន់​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់ កងទ័ព​​សម័្ពន្ធ​មិត្ត​អន្តរជាតិ​សម្រាប់​វាយ​ប្រហារ​អង្គការ​រដ្ឋ​អ៊ីស្លាម​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​សហការ​ជា​មួយ​កងទ័ព​អ៊ីរ៉ាក់​ ដោយ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ចំនួន​៨​លើក​ទៅ​លើ​គោលដៅ​ពិសេស ។

      ថ្ងៃទី ២៣ ខែ​មិថុនា បញ្ជាការដ្ឋាន​នៃ​ប្រតិបតិ្តការ​​រួម​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​ចេញ​​សេចក្តីថ្លែងការណ៍​ថា ប្រតិបតិ្តការ​​វាយ​កម្ទេច​លើក​នេះ​បាន​កាត់​ផ្តាច់​ខ្សែ​ផ្លូវ​ផ្គត់​ផ្គង់​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ពី​ក្រុង​ Hatra ទៅកាន់​ក្រុង Seniye ។ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នេះ​មិន​បាន​ទម្លាយ​ឱ្យ​ដឹង​ថា បាន​បាញ់​សម្លាប់​កង​ប្រដាប់​អាវុធ​ប៉ុន្មាន​នាក់​នោះឡើយ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស