郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ភូទីនប្រធានាធិបតីរុស្ស៊ីនិយាយថារុស្ស៊ីរីករាយអភិវឌ្ឍទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក

2019-06-24 17:10:45 cri

      ថ្ងៃទី ២៣ ខែ​មិថុនា ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​ស្ថានីយ​ទូរទស្សន៍​ឯករាជ្យ​នៃ​ប្រទេស​រុស្ស៊ី លោក ភូទីន ប្រធានាធិបតី​រុស្ស៊ី​បាន​ថ្លែង​ថា រុស្ស៊ី​រីក​រាយ​អភិវឌ្ឍ​ទំនាក់​ទំនង​ល្អ​​ជា​មួយ​សហរដ្ឋ​អាមេរិក ព្រម​និង​ស្វែង​រក​គំនិត​ឯកភាព​រួម​​តាម​រយៈ​កិច្ច​សន្ទនា ។

      លោក ភូទីន​បាន​ថ្លែង​ទៀត​ថា ប្រទេស​ទាំង​ពីរ​រុស្ស៊ី​និង​អាមេរិក​មាន​ការ​យល់​ឃើញ​ខុស​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អន្តរជាតិ​មួយ​ចំនួន ។ ភាគី​អាមេរិក​ដឹង​ច្បាស់​ថា រុស្ស៊ី​នឹង​មិន​ចុះ​ញ៉ម​​នឹង​ការ​គាប​សង្កត់​ទេ ដូច្នេះ​ហើយ​ប្រទេស​ទាំង​ពីរ​ចាំបាច់​ត្រូវ​ធ្វើ​កិច្ច​សន្ទនា​ទើប​អាច​រក​ឃើញ​គំនិត​ឯកភាព​រួម​​បាន ។ លោក​ភូទីន​បាន​គូស​បញ្ជាក់​ថា បើ​សិន​ជា​អាមេរិក​ត្រូវការ​ធ្វើ​កិច្ច​សន្ទនា​ នោះ​រុស្ស៊ី​ក៏​ត្រៀម​ធ្វើ​កិច្ច​សន្ទនា​ដែរ តែ​បើ​អាមេរិក​មិន​ត្រូវការ​សន្ទនា​ នោះ​រុស្ស៊ី​នឹង​បន្ត​រងចាំ​ជា​បន្ត​ទៀត រហូត​ដល់​អាមេរិក​បាន​គិត​ពិចារណា​​ច្បាស់​លាស់​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស