孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកត្រាំ ប្រធានាធិបតីអាមេរិកពន្យារពេលចាត់ប្រតិបត្តិការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់

2019-06-24 14:59:23 cri

ច្បាប់

  ​ថ្ងៃ​ទី​២២​ ខែ​មិថុនា​​​ ​លោក​ត្រាំ​​ ​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​ថា​  ប្រតិបត្តិការ​បង្ត្រាប​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ដែល​លោក​បាន​កំណត់​ថា​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា​នោះ​នឹង​​​​​​​ពន្យារ​ពេល​ទៅ​ធ្វើ​នៅ​ពីរ​សប្តាហ៍​ក្រោយ​  ដើម្បី​ផ្តល់​ពេល​វេលា​កាន់​តែ​ច្រើន​សម្រាប់​ឱ្យ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​  រិះរក​ផែនការ​ដោះស្រាយ​បញ្ហា​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​តាម​វិធី​នយោបាយ​។

​  លោក​ត្រាំ​បាន​បញ្ជាក់​ថា​  ​​ប្រសិន​បើ​ភាគី​ទាំងពីរ​មិន​អាច​ធ្វើ​កិច្ចសហប្រតិបត្តិការ​និង​រិះរក​បាន​នូវ​ផែនការ​ដោះស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​នៅ​ព្រំដែន​ភាគខាងត្បូង​នៃ​​សហរដ្ឋអាមេរិក​នោះ​ទេ​ ​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់​ផ្តើម​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស