郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋធានីនៃប្រទេសអ៊ូហ្គង់ដាកើតគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យជនជាតិចិន៣នាក់ស្លាប់បាត់បង់ជីវិត

2019-06-24 14:54:57 cri

  ស្ថាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅអ៊ូហ្គង់ដា​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មិថុនា​ថា នៅ​វេលា​ថ្ងៃត្រង់​នា​ថ្ងៃ​ដដែល ក្រុង​Kampalaរដ្ឋធានីអ៊ូហ្គង់ដាបាន​កើត​គ្រោះថ្នាក់ចរាចរណ៍​មួយ​ករណី​ដែល​បណ្តាល​ឱ្យប្រជាពលរដ្ឋ​ចិន​៣នាក់​ស្លាប់​បាត់​បង់​ជីវិត ។

      អ្នក​សារ​ព័ត៌មាន​បាន​ដំណឹង​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​អ៊ូហ្គង់ដា​ឱ្យដឹង​ថា បន្ទាប់​ពី​បាន​ដឹង​ថា​ក្រុង​ Kampalaកើត​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ទាក់​ទិន​នឹង​ប្រជាពលរដ្ឋ​ចិន ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​អ៊ូហ្គង់​ដា​ក៏​បាន​ចាប់​ដំណើរ​ការ​ជួយ​ចាត់​ចែង​ការ​ងារ​ជួយ​សង្រ្គោះជា​បន្ទាន់ ។ មន្រ្តី​កុង​ស៊ុល​បាន​ស្រូត​ដំណើរ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​ដើម្បី​ចាត់​ចែង​ជា​បន្ទាន់​ឱ្យ​អ្នក​ស្ម័គ្រ​ចិត្ត​និង​សមាជិក​ក្រុម​វេជ្ជបណ្ឌិត​របស់​ប្រទេស​ចិន​ដែល​ទៅ​ផ្តល់​ជំនួយ​ដល់​អ៊ូហ្គង់ដា​ឱ្យ​ចូល​រួម​ការ​ងារ​ជួយ​សង្រ្គោះនៅ​កន្លែង​កើត​ហេតុ ។ បន្ទាប់ពី​ប្រជាពលរដ្ឋ​ចិន​ដែល​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ចរាចណ៍​ត្រូវ​មន្ទីរ​ពេទ្យ​បញ្ជាក់​ថា​បាន​ស្លាប់​បាត់​បង់​ជីវិត មន្រ្តី​កុង​ស៊ុល​បាន​ទាក់​ទង​ជា​មួយ​សាច់​ញាតិ​របស់​អ្នក​រង​គ្រោះ​ដើម្បី​ធ្វើ​ការ​ងារ​រៀប​ចំ​និង​ចាត់​ចែង​ជា​បន្ត​បន្ទាប់ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស