王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកប្រកាសផែនការសេដ្ឋកិច្ចនៃ”កិច្ចព្រមព្រៀងសតវត្សរ៍” ប៉ាឡេស្ទីនសម្តែងការប្រឆាំង

2019-06-24 15:02:43 cri

     ថ្ងៃទី​២២​ខែ​មិថុនា​ ​សេតវិមាន​អាមេរិក​បានប្រកាស​ផែនការ​​សេដ្ឋកិច្ច​នៃ​”កិច្ច​ព្រមព្រៀង​សតវត្សរ៍​”​ដែល​អាមេរិក​អះអាង​ថា​ធ្វើ​ឡើង​​ក្នុង​គោល​បំណង​ជំរុញ​ដំណោះ​ស្រាយ​បញ្ហា​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​។​ ​ប៉ុន្តែ​ផែនការ​​នេះ​ត្រូវ​បាន​ប៉ាឡេស្ទីន​ប្រឆាំង​។​

      គោលដៅ​នៃ​ផែនការ​​សេដ្ឋកិច្ច​ឈ្មោះ​សន្តិភាព​ជំរុញ​វិបុលភាព​មួយនេះ​បូលរួម​ទាំង​ជំរុញ​ឱ្យ​មាន​ការ​បណ្តាក់ទុន​ជាង​៥​ម៉ឺន​លាន​ដុល្លារ​អាមេរិក​នៅ​ប៉ាឡេស្ទីន​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​នេះ​និង​ផ្តល់​ឱកាស​ការងារ​ចំនួន​១​លាន​នាក់​ដល់​ប្រជាជន​ប៉ាឡេស្ទីន​ ក៏ដូច​ជា​កាត់បន្ថយ​អត្រា​បាត់បង់​ការងារ​របស់​ប៉ាឡេស្ទីន​ឱ្យ​នៅ​ត្រឹម​លេខ​ខ្ទង់​រាយ​ផង​ដែរ​។​

       ដោយឡែក​  នៅ​ថ្ងៃទី​២៣​ខែ​មិថុនា​ ​អ្នក​នាំពាក្យ​នៃ​អង្គការ​ហ្វាតាស​ប៉ាឡេស្ទីន​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​អារ៉ាប់​ដែល​នឹង​ចូលរួម​សិក្ខាសាលា​សេដ្ឋកិច្ច​នៅ​ប្រទេស​បារ៉ែន​​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​បដិសេធ​ចោល​​សំណើ​របស់​អាមេរិក​។​ ​អ្នក​នាំពាក្យ​នៃ​អង្គការ​ហាម៉ាស​បាន​ថ្លែង​ថា​  ​គម្រោង​ផែនការ​របស់​អាមេរិក​គឺ​ប៉ុនប៉ង​បហ្វែរ​បញ្ហា​ប៉ាឡេស្ទីន​ឱ្យ​ទៅ​ជា​បញ្ហា​សេដ្ឋកិច្ច​និង​មនុស្សធម៌​ ​ដើម្បី​​ក្រាល​ផ្លូវ​សម្រាប់​ការ​ជំរុញ​”កិច្ច​ព្រមព្រៀង​សតវត្សរ៍”​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស