王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្នាក់ដឹកនាំដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានមូលគំនិតឯកភាពជំរុញការចរចាស្តីពីRCEPឱ្យសម្រេចក្នុងឆ្នាំ២០១៩នេះ

2019-06-24 15:05:26 cri

      កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​បាន​ធ្វើឡើង​នៅ​ក្រុង​បាងកក​រាជធានី​ប្រទេស​ថៃ​ដែលជា​ប្រធាន​ផ្លាស់វេន​អាស៊ាន​ពីថ្ងៃទី​២២​ដល់​២៣​ខែ​មិថុនា​នេះ​។​ ​នា​ថ្ងៃទី​២៣​ខែ​មិថុនា​ ​លោក​ប្រាយុទ្ធ​នាយករដ្ឋមន្រ្តី​ថៃ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​ថា​ ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​នេះ​ ​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេសអាស៊ាន​នានា​បាន​មូល​គំនិត​ឯកភាព​ក្នុងការ​ជំរុញ​ការចរចា​ស្តីពី​កិច្ច​ព្រមព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ហៅកាត់ថា​​ RCEP​ឱ្យ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៩​នេះ​។

      លោក​ប្រាយុទ្ធ​បាន​ថ្លែង​ថា​ ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​កិច្ច​កសាង​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​ពោល​គឺ​RCEP​គឺ​ជា​កិច្ច​​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​ ​ដែលនឹង​ទៅជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ការ​ជំរុញ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​​ក្នុង​តំបន់​ឱ្យ​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស