王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក WangYi សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋនិង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ថ្លែង​ថា ​មិត្តភាព​ចិន​និង​តង់ហ្សានី​អាភិវឌ្ឍ​តាន​យុគសម័យ​និង​មាន​កម្លាំង​រស់រវើក​ថ្មី

2019-06-24 17:21:36 cri

      ថ្ងៃទី ២៤ ខែ មិថុនា លោក WangYi សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋនិង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ជួបពិភាក្សា​ជាមួយ​លោក Kabudi រដ្ឋមន្ត្រី​ក្រសួងការបរទេស​តង់ហ្សានី​នៅ​ក្រុងប៉េកាំង ។ 

      លោក WangYi បាន​ថ្លែងថា ប្រទេស​ចិន​រីករាយ​រួម​សហការ​ជា​មួយ​ភាគី​តង់ហ្សានី​ក្នុង​ការ​រក្សា​ការប្រាស្រ័យ​ជាន់​ខ្ពស់ ពង្រឹងការផ្លាស់ប្តូរ​បទពិសោធន៍​អភិបាលកិច្ច​ជាតិ ធ្វើ​ការ​ប្រាស្រ័យ​និង​ការសម្របសម្រួលយ៉ាង​ជិតស្និទ្ធ​ក្នុង​កិច្ចការ​អន្តរជាតិ​និង​តំបន់ ក៏​ដូចជា​ចាត់​ទុក​ការ​រួមគញនា​កសាង​ខ្សែក្រវាត់​និង​ផ្លូវ​និង​ការ​អនុវត្ត​សមិទ្ធផល​នៃ​វេទិកា​សហប្រតិបត្តិការ​ចិន-អាហ្វ្រិក​ជា​ឱកាស ដើម្បី​ពង្រឹង​ការ​តភ្ជាប់​គ្នា​នូវ​យុទ្ធសាស្ត្រ ស្វែងរក​សក្តានុពល​សហប្រតិបត្តិ​ការ​ ដើម្បី​ជំរុញ​ឱ្យ​ភាគីទាំងពីរ​ទទួល​បាន​សមិទ្ធផល​ថ្មី​កាន់តែ​ច្រើន​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​លើ​គ្រប់វិស័យ ។ លោក​ជឿជាក់​ថា ក្រោម​ការ​គាំទ្រ​ពី​សំណាក់​ប្រមុខរដ្ឋ​​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ មិត្តភាព​ចិន​និង​តង់ហ្សានី​នឹង​វិវឌ្ឍ​រីកចម្រើន​ថែមទៀត​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស