王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចជំនួបលើកទី៥រវាងប្រមុខរដ្ឋចិន រុស្ស៊ីនិងម៉ុងហ្គោលី

2019-06-15 15:40:27 cri

    ថ្ងៃទី​១៤​ខែ​មិថុនា​ ​កិច្ច​ជំនួប​លើក​ទី​៥​នៃ​​ប្រមុខ​រដ្ឋ​ចិន​ ​រុស្ស៊ី​និង​ម៉ុងហ្គោលី​បាន​បើក​ធ្វើ​ក្រោម​​ការ​ចូលរួម​ពី​លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​ ​លោក​ភូទីន​ប្រធានាធិបតី​រុស្ស៊ី​និង​លោក​Khaltmaa Battulga​ប្រធានាធិបតី​ម៉ុងហ្គោលី​នៅ​ក្រុង​ប៊ីស្កេក​រដ្ឋធានី​កៀហ្ស៊ីស៊ីស្ថាន​។​

图片默认标题_fororder_1124625784_15605274503301n

      ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​៣​បាន​បូកសរុប​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ ​និង​ពិភាក្សា​គ្នា​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ដោយ​គ្រប់​ជ្រុងជ្រោយ​។

      ថ្លែង​ក្នុង​កិច្ច​ជំនួប​ លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា​ ​ឆ្នាំ​២០១៩​នេះ​ ​ប្រទេសចិន​នឹង​ធ្វើ​ពិធី​អបអរ​ខួប​ទី​៧០​នៃ​ការ​បង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​ដោយ​ឡែក​ពី​គ្នា​ជាមួយ​រុស្ស៊ី​និង​ម៉ុងហ្គោលី​។​ ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​រវាង​​ចិន​ ​រុស្ស៊ីនិង​ម៉ុងហ្គោលី​នឹង​ទទួល​បាន​កាលានុវត្តភាព​ថ្មី​។ ​ក្រោម​​បរិបទ​បច្ចុប្បន្ន​ដែល​ការ​គាំពារ​និយម​និង​ឯកតោភាគីនិយម​បាន​ងើប​ឡើង​ ​ភាគី​ទាំង​៣​ត្រូវ​រួម​គ្នា​​ជំរុញ​យ៉ាង​មុតមាំ​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​និង​សម្រេច​ការ​អភិវឌ្ឍ​រួម​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​វិស័យ​ ​ក៏​ដូច​ជា​រួម​គ្នា​បញ្ចេញ​សញ្ញា​វិជ្ជមាន​ដែល​ប្រទេស​ទាំង​៣​សហការ​គ្នា​គាំពារ​ពហុភាគី​និយម​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​បែប​បើក​ទូលាយ​។​

      ដោយឡែក​លោក​ស៊ីជីនភីង​ក៏​បាន​លើក​សំណើ​៣​ចំណុច​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ ​ទី១​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​តាម​បែប​យុទ្ធសាស្រ្ត​។ ​ទី​២​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​សំខាន់ៗ​។ ​ទី​៣​ពង្រឹង​និងពង្រីក​ការ​សម្របសម្រួល​និង​កិច្ច​សហការ​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​៕

图片默认标题_fororder_1124625784_15605274503321n

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស