王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍នៃអង្គការសហប្រជាជាតិបង្ហាញថា ក្នុងឆ្នាំ២០១៨ប្រទេសចិនបន្តឈរនៅលំដាប់ទីពីរនៃប្រទេសដែលមានទុនបរទេសច្រើនជាងគេនៅទូទាំងពិភពលោក

2019-06-13 15:24:22 cri

     ថ្ងៃទី​១២​ខែ​មិថុនា​ ​កិច្ច​ប្រជុំ​ពាណិជ្ជកម្ម​និង​ការ​អភិវឌ្ឍ​នៃ​អង្គការ​សហប្រជាជាតិ​ដែល​មាន​ទី​ស្នាក់​ការ​ទូទៅ​នៅ​ក្រុង​ហ្សឺណែវ​បាន​ចេញ​ផ្សាយ​”របាយការណ៍​វិនិយោគ​ប្រចាំ ឆ្នាំ​២០១៩​”​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​ក្នុង​ឆ្នាំ​២០១៨​ ​ទំហំ​វិនិយោគ​ដោយផ្ទាល់​នៅ​បរទេស​នៅ​​ទូទាំង​ពិភពលោក​បាន​ធ្លាក់ចុះ​ម្តង​ទៀត​ដែល​ជា​ការ​ធ្លាក់ចុះ​៣​ឆ្នាំ​ជាប់​​ ​ប៉ុន្តែ​ទំហំ​កៀរគរ​ទុន​បរទេស​របស់​ប្រទេស​ចិន​បាន​កើន​ឡើង​ដោយ​ផ្ទុយ​ពី​​និន្នាការ​នេះ​ទៅ​វិញ​ ​ដែល​ទំហំ​វិនិយោគ​ហូរ​ចូល​ប្រទេស​ចិន​បាន​កើន​ឡើង​ជិត​៤​ភាគរយ​ ​ស្មើ​នឹង​១​សែន​៣​ម៉ឺន​៩​ពាន់​លាន​ដុល្លារ​អាមេរិក​ ​បន្ត​ឈរ​នៅ​លំដាប់​ទី​ពីរ​ជា​​ ប្រទេស​ដែលមាន​ទុន​បរទេស​ច្រើន​ជាង​គេ​នៅ​​ទូទាំង​ពិភពលោក​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស