魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញការថែ្លងថា សហរដ្ឋអាមេរិកមិនចាំបាច់ស្វែងរកលេសសម្រាប់ការដាក់សម្ពាធជាអតិបរមានោះទេ ហើយមានតែកិច្ចសហប្រតិបត្តិការប្រកបដោយភាពយុត្តិធម៌ទេ ទើបជាមធ្យោបាយតែមួយគត់សម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក

2019-05-26 15:48:16 cri

    ក្នុង​ដំណើរការ​នៃ​កិច្ចពិគ្រោះពិភាក្សា​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក ​ភាគីអាមេរិក​បាន​ដាក់សម្ពាធ​ដោយ​បង្ខំ​តាមរយៈ​ការ​គំរាមកំហែង​ការ​ដំឡើង​លើ​ពន្ធ​គយ ​ដើម្បី​ទាមទារ​អ្វីៗ​ជាច្រើន​ដែល​ហួសពី​វិសាលភាព​នៃ​ពាណិជ្ជកម្ម ​ព្រមទាំង​បាន​ចេញ​ផ្សាយ​ព័ត៌មាន​មិនពិត​ទៀតផង។​សេដ្ឋវិទូ​ចិន​ដែល​មាន​កិត្យានុភាព​ជាច្រើនរូប​ជឿជាក់ថា ​នេះ​គឺជា​លេសមួយ​សម្រាប់​អាមេរិក​ក្នុង​ការដាក់​សម្ពាធ​ជាអតិបរមា ​ក្នុង​គោល​បំណង​ចុងក្រោយ​ គឺ​រារាំង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន។​ក្រុម​អ្នកជំនាញការ​បាន​សង្កត់ធ្ងន់ថា ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក​អាច​ដោះ​ស្រាយ​បាន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ភាពយុត្តិធម៌។​

    លោកស្រី​ Dongyan ​មកពី​វិទ្យាស្ថាន​សិក្សាស្រាវជ្រាវ​សេដ្ឋកិច្ច​និង​នយោបាយ​ពិភពលោក​នៃ​បណ្ឌិត្យ​សភា​សង្គម​វិទ្យា​ចិន​ជឿជាក់ថា ​នៅក្នុង​ដំណើរការ​នៃ​កិច្ចចរចារ​រវាង​ចិន​និង​សហរដ្ឋអាមេរិក​នាពេល​បច្ចុប្បន្ននេះ ​ការទាមទារ​របស់​ភាគីអាមេរិក​បាន​លើសពី​បញ្ហា​ពន្ធ​គយ។នៅក្នុង​ដំណើរការនេះ ​រដ្ឋាភិបាលអាមេរិក​មិន​អើពើ​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ចិន​នៅក្នុង​ច្បាប់​វិនិយោគ​បរទេស​និង​ការ​បើកទូលាយ​ជា​លក្ខណៈ​របប​ជា​ដើម។​ផ្ទុយ​ទៅវិញ ​ភាគីអាមេរិក​សង្ឃឹមថា​ ប្រទេសចិន​នឹង​បំពេញ​តាម​ការ​ទាមទារ​របស់ខ្លួន​ក្នុង​រយៈពេល​ខ្លី​តាម​រយៈ​ដាក់​សម្ពាធ​ជា​អតិបរមា។​

    លោក​ Lin​ Yifu ​សេដ្ឋវិទូ​ដ៏​ល្បីល្បាញនៃ​ប្រទេស​ចិន​បាន​ចង្អុលបង្ហាញ​ថា ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេសចិន​គឺ ​មាន​ផលប្រយោជន៍​សម្រាប់​ពិភពលោក​ទាំងមូល។​កំណែទម្រង់​និង​ការ​បើកទូលាយ​របស់​ចិន​ក៏ជា​ឱកាស​សម្រាប់​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។​សហគ្រិន​និង​ប្រជាជន​អាមេរិក​ក៏​សង្ឃឹម​ដែរថា ​នឹង​ចែករំលែក​នូវ​ឱកាស​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស