孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អស់លោកទាំងឡាយណាដូចជាលោក John Bolton ដែលតែងតែស្រែកហៅចង់ធ្វើការវាយប្រហារ ធ្វើឲ្យការទូតនៃសហរដ្ឋអាមេរិកក្លាយទៅជាសេះព្រៃដាច់ឆ្ងាយ

2019-05-26 16:57:29 cri

    ពេលថ្មី​ៗកន្លង​ទៅនេះ ​លោក ​Tom ​Nichols ​សាស្ត្រាចារ្យ​នៃវិទ្យាស្ថាន​យោធានៃ​កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក​បានចុះផ្សាយ​អត្ថបទលើ​កាសែត​ USA ​TODAY​ ដោយ​ធ្វើការវិភាគ​ចំពោះ​កិច្ចការ​ការទូត​របស់​សហរដ្ឋអាមេរិក​ក្នុង​​រយៈពេល​កន្លងទៅនេះ​ ដោយ​មាន​សេចក្តីសន្និដ្ឋាន​ថា នយោបាយ​ការទូតរបស់​សហរដ្ឋអាមេរិក​មាននិន្នាការ​បាត់​បង់​ការគ្រប់គ្រង​ហើយ ។

    ក្នុងឋានៈជា​តំណាងនៃ​បក្សពួក​ឥន្ទ្រីរបស់​សហរដ្ឋអាមេរិក​ លោក​ John ​Bolton​ ​ជំនួយការ​ទទួលបន្ទុក​កិច្ចការសន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​ធ្លាប់បង្ហាញពី​គំនិតរបស់ខ្លួន​ថា “​​​សហរដ្ឋអាមេរិក​នឹង​អនុញ្ញាត​ឲ្យ​អង្គការសហប្រជាជាតិ​ដើរតួនាទី​របស់ខ្លួន​នៅពេល​ត្រូវការ​ជាចាំបាច់ ​នេះជា​អ្វីដែល​គួរតែមាន​​ចំពោះ​សហរដ្ឋអាមេរិក ​បញ្ហាតែ​មមួយគត់គឺ​សមស្រប​នឹង​ផលប្រយោជន៍​ជាតិរបស់​យើង ។ ​ប្រសិនបើ​អ្នកមិន​ចូលចិត្ត​​ ខ្ញុំសុំអភ័យ​ទោស​ ប៉ុន្តែនេះ​គឺជាការពិត ​។”ក្រៅពីនេះ ​លោកក៏​តែងតែបង្ហាញ​លើ​ប្រព័ន្ធសារព័ត៌មាន​សំខាន់ៗរបស់​សហរដ្ឋអាមេរិកថា​ ត្រូវ​វាយប្រហារ​កូរ៉េខាងជើង​និងអ៊ីរ៉ង់​ដោយ​យោធា ។

    បន្ទាប់ពី​កាន់តំណែង​ជាជំនួយការ​របស់ប្រធានាធិបតី​អាមេរិក​ទទួលបន្ទុក​កិច្ចការ​សន្តិសុខជាតិ លោក​John Bolton តែងតែ​លើកឡើងថា “គ្រាប់មីស៊ីល​ចិន​គំរាមកំហែង​ដល់ប្រទេសរុស្ស៊ី”ប៉ុន្តែ​ទីបំផុត​ត្រូវបាន​ភាគីរុស្ស៊ី​ច្រានចោល ដោយរុស្ស៊ី​បានថ្លែងថា គឺអាមេរិក​និង​អង្គការណាតូ​ទៅវិញទេ​ដែលបាន​គំរាមកំហែង​ដល់​ផលប្រយោជន៍​របស់រុស្ស៊ី មិនមែន​ប្រទេសចិន​នោះទេ ។ នាខែមេសា​នៅសេតវិមាន លោក​John Bolton​បាន​ប្រាប់​អ្នកសារព័ត៌មាន​ទៀតថា កងទ័ព​គុយបា​បានជួយ​លោកប្រធានាធិបតី​វ៉េណេស៊ុយអេឡា​រក្សា​អំណាច​នៅក្នុង​ប្រទេសវ៉េណាស៊ុយអេឡា ជាលទ្ធផល​ត្រូវបាន​រដ្ឋមន្ត្រី​ការបរទេស​គុយបា​ស្តីបន្ទោស​និងខឹងសម្បា​យ៉ាងខ្លាំង​លើTwitterថា លោក​John Bolton​ជាអ្នកនិយាយកុហក​ម្នាក់ ដោយ​ផ្តល់​ព័ត៌មាន​ខុសឆ្គង​ដល់​លោកត្រាំ ។

    ជាការពិត មិនត្រឹមតែមាន​លោក​John Bolton​ដែលរៀបចំ​គោលនយោបាយទូត​នៃសេតវិមាន​នោះទេ ក៏នៅមាន​លោក​Mike Pompeo​និង​លោក​Peter Navarro ជាដើម​ដែលជា​បក្សពួកឥន្ទ្រី​ដ៏រឹងមាំ ។ ពួកគេចង់ឲ្យ​អាមេរិក​បន្តមាន​អនុត្តរភាព​លើពិភពលោក​ដូច្នេះហ៊ាន​បង្កើនវិវាទ​និង​និយាយមួលបង្កាច់ ។ ប៉ុន្តែ​ពិភពលោក​បច្ចុប្បន្ន​កំពុងតែ​មានការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង ហើយ​ភាពក្រអឺតក្រទម​បែបនេះ​មិនអាច​ផ្លាស់ប្តូរ​និន្នាការ​នៃការអភិវឌ្ឍ​នៃយុគសម័យ​បាននោះទេ ។

    ស្ថិត​ក្រោម​ការ​រីកចម្រើន​នៃ​សកលភាវូបនីយកម្ម​ផែ្នក​សេដ្ឋកិច្ច ​ពហុប៉ូលភាវូបនីយកម្ម​ផែ្នក​នយោបាយ​និង​ព័ត៌មានភាវូបនីយកម្ម​ផែ្នកសង្គម ​រចនាសម្ព័ន្ធ​អំណាច​អន្ដរជាតិ​និង​សណ្ដាប់​ធ្នាប់​សកល​បាន​ទទួល​ការ​កែតម្រូវ​ជាច្រើន​ក្នុង​រយៈពេល​ ៣០ ​កន្លងទៅនេះ។​ការ​រីក​ចម្រើននៃ​បណ្តាប្រទេស​កំពុងអភិវឌ្ឍន៍ ​ជាពិសេស​បណ្តា​ប្រទេស​ដែលមាន​ទីផ្សារ​ងើប​ឡើង​ថ្មី​បាន​ក្លាយជា​កម្លាំងចលករ​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​។​របាយការណ៍​ស្តីពី​<ការផ្លាស់ប្តូរ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​អន្តរជាតិ​និង​ជម្រើស​យុទ្ធសាស្ត្រ​របស់​ចិន​នាពេល​អនាគត​>​ដែល​បាន​ចេញផ្សាយ​ដោយ​ប្រទេសចិន​កាលពី​ខែធ្នូ ​ឆ្នាំមុន ​បាន​ព្យាករណ៍ថា ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​បណ្តាប្រទេស​កំពុងអភិវឌ្ឍន៍​នឹង​កើនឡើង​លើសពី​ប្រទេស​តួអង្គ​សេដ្ឋកិច្ច​ដែល​រីកចម្រើន​នៅឆ្នាំ ​២០៣៥ ​ហើយ​សមាមាត្រ​នៃ​សេដ្ឋកិច្ច​ពិភពលោក​និង​ការវិនិយោគ​នឹង​មាន​ជិត​ ៦០​ ភាគរយ។​

    តាម​ការពិត​នៅក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ ​គឺថា ​សម័យកាល​នៃ​កម្លាំង​ជាតិ​ដ៏​ទូលំ​ទូលាយ​របស់​អាមេរិក​ដែលបាន​ធ្វើជាអធិរាជ​នៅលើ​ពិភពលោក​បាន​កន្លង​ផុតទៅ​ហើយ​។​អស់លោក​ទាំងឡាយ​ដូចជា​លោក ​John ​Bolton ​ដែលបាន​តែងតែ​ស្រែកហៅ​ចង់​ធ្វើ​ការ​វាយប្រហារ​គេ​នៅតែ​ចង់​ប្រើ​វិធីចាស់​សម្រាប់​ការ​ដោះស្រាយ​បញ្ហាថ្មី​។​នេះមិនត្រឹមតែ​មិន​បាន​មើល​ច្បាស់​ពី​និន្នាការ​ទូទៅ​នៃ​ការអភិវឌ្ឍ​ពិភពលោក​នោះទេ ​ប៉ុន្តែ​ជា​ការ​ខ្វះ​នូវ​ជំនឿ​ចិត្ត​ក្នុង​ការ​ប្រឈមមុខ​នឹង​ស្ថានភាព​ផ្លាស់ប្តូរ​នៃ​សម័យកាល​ទៅវិញ​នោះទេ។​ក្រោម​ការ​ញុះញង់​នៃ​អស់លោក​ទាំងឡាយ​ដូចជា​លោក ​John ​Bolton ​គោលនយោបាយ​ការទូត​របស់​អាមេរិក​បាន​នាំមក​នូវ​ហានិភ័យ​កាន់តែ​ច្រើនឡើង​ដល់​សហរដ្ឋអាមេរិក៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស