徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានាធិបតីឥណ្ឌាតែងតាំងលោកម៉ូឌីជានាយករដ្ឋមន្ត្រីថ្មី

2019-05-26 15:17:04 cri

    ថ្ងៃទី ២៥ ខែឧសភា លោក​Ram Nath Kovind ប្រធានាធិបតី​ឥណ្ឌា​បាន​តែងតាំង​លោក​Narendra Modi ជានាយករដ្ឋមន្ត្រីថ្មី​ជាផ្លូវការ ព្រមទាំង​តម្រូវឲ្យ​លោក​Narendra Modi​លើកឈ្មោះ​សមាជិក​នៃគណៈរដ្ឋមន្ត្រី​នៃរដ្ឋាភិបាល​សហព័ន្ធ​អាណត្តិថ្មី ហើយ​ចាត់ចែង​ពេលវេលា​ជាក់ស្តែង​នៃការធ្វើសច្ចាប្រណិធាន​ឡើងកាន់តំណែង ។

    បន្ទាប់មក លោក​Narendra Modi​បានថ្លែង​សុន្ទរកថា​ជាសាធារណៈ ដោយបានបញ្ជាក់ថា​លោកនឹង​ចាប់ដំណើរការ​អាណត្តិ​នាយករដ្ឋមន្ត្រី​លើកទី ២ របស់លោក ហើយបាន​ថ្លែងថា រដ្ឋាភិបាលថ្មី​នឹងខិតខំ​ដើម្បី​សម្រេចក្តីសុបិន​របស់​មនុស្សទាំងឡាយ មិនឲ្យខក​បំណង​របស់ប្រជាជន ។

    លទ្ធផល​នៃការបោះឆ្នោត​សភា​ប្រជាជន​ឥណ្ឌា​ដែលបាន​រៀបចំធ្វើឡើង​នាពេលកន្លងទៅ​ត្រូវបានប្រកាស​នៅថ្ងៃទី ២៥ ខែឧសភា បក្សប្រជាជន​ឥណ្ឌា​ដែលកាន់អំណាច​ទទួលបាន​ជ័យជម្នះ​ដោយ​ដណ្តើមបាន​អាសនៈ​ចំនួន ៣០៣ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស