魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្តេចហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីកម្ពុជាជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណបក្សកុម្មុយនិស្តចិន

2019-05-26 15:52:03 cri

图片默认标题_fororder_洪森

    សម្តេចហ៊ុនសែន ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​និងជា​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​ដែល​ដឹកនាំ​ដោយ​លោក​ Wang ​Yajun ​អនុរដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​បក្សកុម្មុយនិស្ត​ចិន​នៅ​រាជធានី ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៤ ​ខែ​ឧសភា។​

    លោក​ Wang ​Yajun ​បាន​ថែ្លងថា ​ប្រទេសចិន​មានឆន្ទៈ​រួមសហការ​ជាមួយ​ភាគីកម្ពុជា​ដើម្បី​អនុវត្ត​តាម​គំនិត​ឯកភាព​គ្នា​ដ៏សំខាន់​របស់​មេដឹកនាំ​រវាង​ភាគីទាំងពីរ​ ក៏ដូចជា​បង្កើន​កិច្ចសហប្រតិបត្តិការ​ស្តីពី​"ខ្សែក្រវាត់​និង​ផ្លូវ"​ដើម្បី​ជំរុញ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា។​

    សម្តេច ​ហ៊ុនសែន ​បានមាន​ប្រសាសន៍ថា ​កម្ពុជារំពឹងថា ​នឹង​ពង្រឹង​ការផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​គ្រប់​វិស័យ​រវាង​គណបក្ស​ទាំងពីរ​និង​ប្រទេស​ទាំងពីរ ​ដើម្បី​ជំរុញ​ឲ្យ​ទទួល​វឌ្ឍនភាព​ថ្មី​ក្នុង​ការ​កសាង​សហគមន៍​រួម​វាសនា​រវាង​កម្ពុជា​និង​ចិន៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស