郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាថ្លែងថាអរិយធម៌មិនបាច់យកគំរូតាមរបៀបរស់នៅនិងរូបមន្តអភិបាលកិច្ចរបស់ប៉ែកខាងលិចនោះទេ

2019-05-15 21:30:27 cri

      ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា​បាន​លើក​ឡើង​ថា អរិយធម៌​មិនបាច់​យក​គំរូ​តាម​របៀប​រស់នៅ​និង​រូបមន្ត​អភិបាលកិច្ច​របស់​​ប៉ែក​ខាងលិច​នោះ​ទេ ការ​ថ្លែង​បែប​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី ១៥ ខែ​ឧសភា នៅ​ឯ​អនុវេទិកា​ “ឥទ្ធិពល​អរិយធម៌​អាស៊ី​ចំពោះ​ពិភពលោក ”​នៃ​កិច្ច​ប្រជុំ​សន្ទនា​ស្តីពី​អរិយធម៌​អាស៊ី​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង ។ ថ្លែង​ក្នុង​អនុវេទិកា​លើក​នេះ ។

      ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ថ្លែង​ទៀត​ថា អាស៊ី​ជា​ទី​កន្លែង​កំណើត​នៃ​​អរិយធម៌​ដ៏​មហិមា ហើយ​អរិយធម៌​អាស៊ី​បាន​ជះ​ឥទ្ធិពល​ជាប់​រហូត​មក​ទៅ​លើ​របៀប​​រស់​នៅ​របស់​ប្រជាជន ទស្សនៈវិជ្ជា រចនាសម័្ពន្ធ​សង្គម និង​រូបមន្តអភិបាលកិច្ច​របស់​ប្រទេស​ ទាំង​នេះ​មាន​គុណ​​តម្លៃ​ដ៏​សំខាន់​​ចំពោះ​​អាស៊ី​រហូត​ដល់​ពិភពលោក​ ។ ឯកឧត្តម​បាន​ថ្លែង​ថា  “​អរិយធម៌​មិន​បាច់​យក​គំរូ​តាម​របៀប​​រស់នៅ​និង​រូបមន្ត​អភិបាលកិច្ច​របស់​ប៉ែកខាង​លិច​នោះ​ទេ ”​ ។ ប្រឈម​នឹង​បញ្ហា​ដូច​គ្នា បណ្តា​ប្រទេស​ផ្សេងៗ​នឹង​ចាត់​វិធានការ​ខុសៗ​គ្នា ។ ការ​ស្វែង​យល់​ពី​អរិយធម៌​ខុសៗគ្នា អាច​បង្កើន​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នឹង​ជំរុញ​វិបុលភាព​តាម​រយៈ​​ការ​ធ្វើ​កិច្ច​សហប្រតិបតិ្តការ ។

      សូម​បញ្ជាក់​ថា អនុវេទិកា​លើក​នេះ​រៀប​ចំ​ឡើង​ដោយ​រដ្ឋបាល​ជាតិ​នៃ​វិទ្យុ ទូរទស្សន៍​ចិន​ ក្រោម​ប្រធាន​បទ “​តម្លៃ​អាស៊ី ​ការ​​ចែក​រំលែក​ពិភពលោក​ជា​មួយ​គ្នា ​” ។ អង្គប្រជុំ​ចំនួន​ជាង​២៤០​នាក់​ដែល​មក​ពី​ប្រទេស​និង​តំបន់​ជាង ៤០ បាន​អញ្ជើញ​ចូលរួម​អនុវេទិកា​លើក​នេះ ៕

图片默认标题_fororder___172.100.100.3_temp_9500020_1_9500020_1_1_1b2e8b4d-976a-4bcd-8191-97404c6cf6f7

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស