翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រី Halimah Yacob ប្រធានាធិបតីសិង្ហបុរី

2019-05-15 17:56:36

图片默认标题_fororder_1124493765_15578501709211n

    ថ្ងៃទី ១៤ ខែ​ឧសភា លោក​ស៊ី​ ជីនភីង ប្រធានរដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ស្រី​Halimah Yacob ប្រធានាធិបតី​សិង្ហបុរី​នៅ​ក្រុង​ប៉េកាំង ។ 

    ថ្លែង​ក្នុង​កិច្ច​ជំនួប​ លោក​ស៊ី ជីនភីង​បាន​លើក​ឡើង​ថា ប្រទេស​ចិននិង​សិង្ហបុរីគប្បី​រួម​គ្នា​​កសាង​​”ខ្សែ​ក្រវាត់​និង​ផ្លូវ​”ដែល​ប្រកប​ដោយ​គុណភាព​ខ្ពស់​ឲ្យ​ទៅ​ជា​និមិត្តសញ្ញា​ថ្មី​មួយ​នៃ​កិច្ច​​សហប្រតិបត្តិការ​រវាង​ចិន​និង​សិង្ហបុរី​ ប្រើប្រាស់យ៉ាង​​ពេញលេញនូវ​ច្រក​ផ្លូវ​ថ្មី​នៃ​ពាណិជ្ជកម្ម​ផ្លូវ​គោក​និង​ផ្លូវ​ទឹក​ និង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ទីផ្សារ​ភាគី​ទី​បី​ ដើម្បី​ទទួល​បាន​សមិទ្ធផល​ក្នុង​ពេល​ឆាប់​ៗ​​ ។ ត្រូវ​​ផ្តល់​ការ​គាំទ្រ​យ៉ាងមុតមាំ​ដល់​ការ​ធ្វើ​​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​និង​ពហុភាគី​និយម​​ ជំរុញ​ប្រទេស​អាស៊ី​​ឲ្យ​សាមគ្គីគ្នា​ជា​ធ្លុង​មួយ​ ផ្តោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិការ​ ចាត់​ទុក​ការ​រៀបចំ​ធ្វើកិច្ច​ប្រជុំ​​សន្ទនាស្តីពី​​អរិយធម៌​អាស៊ី​ជា​ឱកាសល្អ​មួយ​សម្រាប់​កសាង​​ទ្វីប​អាស៊ីដ៏​ល្អ​បវរ​​ ។ 

图片默认标题_fororder_1124493765_15578501854651n

    ជា​ការ​ឆ្លើយ​តប​ លោក​ស្រី Halimah Yacob ​បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​ខួប ៧០ ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។ លោក​ស្រី​បាន​ថ្លែង​ថា ប្រទេសចិន​ផ្តួច​ផ្តើម​ការ​រៀបចំ​ធ្វើកិច្ច​ប្រជុំ​សន្ទនា​អរិយធម៌​អាស៊ីគឺ​ក្នុង​ខណៈ​ពេល​ដ៏​សម​ស្រប​ ដែល​មាន​អំណោយ​ផល​ដល់​បណ្តា​ភាគីក្នុង​ការ​ស្វែង​រក​​វិធី​ផ្តល់​ផល​ប្រយោជន៍កាន់​តែ​ច្រើន​ជូន​​ដល់​ប្រជាជន​លើ​ពិភពលោក​ ។ ប្រទេស​សិង្ហបុរី​​​គាំទ្រ​យ៉ាងមុតមាំ​នូវ​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​និង​ផ្លូវ​" ហើយ​រីករាយ​រួមសហការ​​ជា​មួយ​ភាគី​ចិនដើម្បី​គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែលឈរ​លើ​មូលដ្ឋាន​នៃ​ច្បាប់​កំណត់​​​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស