王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកនឹងលែងផ្តល់អភ័យឯកសិទ្ធិក្នុងការដាក់ទណ្ឌកម្មដល់ប្រទេសនិងតំបន់មួយចំនួនដែលបាននាំចូលប្រេងកាតអ៊ីរ៉ង់ទៀត

2019-04-23 11:42:13 cri

     ថ្ងៃទី​២២​ខែ​មេសា​ ​សេតវិមាន​អាមេរិក​បាន​បង្ហាញ​ថា​ ​រដ្ឋាភិបាល​អាមេរិក​នឹង​លែង​ផ្តល់​អភ័យឯកសិទ្ធិ​ក្នុងការ​ដាក់​ទណ្ឌកម្ម​ដល់​ប្រទេស​និង​តំបន់​មួយ​ចំនួន​ដែល​បាន​នាំចូល​ប្រេងកាត​អ៊ីរ៉ង់​ទៀត​ដើម្បី​ហាម​ឃាត់​ដោយ​គ្រប់ជ្រុងជ្រោយ​ចំពោះ​ការ​នាំ​ចេញ​ប្រេងកាត​របស់​ប្រទេស​អ៊ីរ៉ង់​។

      សេតវិមានបាន​ចេញ​សេចក្តី​ថ្លែងការណ៍​នាថ្ងៃ​ដដែល​ថា​ ​សេចក្តី​សម្រេច​មួយ​នេះ​គឺ​ក្នុង​គោលបំណង​ឆ្លងតាមរយៈ​ការ​នាំចេញ​ប្រេងកាត​ដោយ​សូន្យ​របស់​អ៊ីរ៉ង់​ដើម្បី​លុបបំបាត់​ប្រភព​ចំណូល​សំខាន់​របស់​អ៊ីរ៉ង់​ ។ ​អាមេរិក​បាន​អះអាងថា​នឹង​បន្ត​ពង្រីក​ការ​ដាក់​សម្ពាធ​ជា​អតិបរមា​ចំពោះ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​អ៊ីរ៉ង់​។

      សេចក្តីថ្លែងការណ៍​បាន​បង្ហាញ​ទៀតថា​ ​អាមេរិក​និង​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ដូជា​អារ៉ាប៊ី សាអូឌីត​ជាដើម​នឹង​ចាត់​វិធានការណ៍​ដើម្បី​ធានា​ឱ្យ​ទីផ្សារ​ប្រេងកាត​ឆៅ​ទូទាំង​ពិភពលោក​មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស