王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កុម្មុយនិស្តចិននិងជារដ្ឋមន្រ្តីក្រសួងយោសនានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនជួបពិភាក្សាជាមួយភ្ញៀវកិត្តិយសដែលចូលរួមវេទិកាអន្តរជាតិស្តីពីការច្នៃប្រឌិតថ្មីនិងការផ្សព្វផ្សាយតាមប្រព័ន្ធ5G+4Kនៃខ្សែក្រវាត់មួយនិងផ្លូវមួយ

2019-04-23 11:40:34 cri

     ថ្ងៃទី​២២​ខែមេសា​ ​លោក​Huang Kunming​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​​និងជា​រដ្ឋមន្រ្តី​ក្រសួង​យោសនា​​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​​​បាន​ជួប​ពិភាក្សា​​ជាមួយ​ភ្ញៀវ​កិត្តិយស​ដែល​ចូលរួម​វេទិកា​អន្តរជាតិ​ស្តីពី​ការ​ច្នៃ​ប្រឌិត​ថ្មី​និង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​5G+4K​​នៃ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​។

      ​លោក​Huang Kunming​បាន​កោត​សរសើរ​ចំពោះ​ការរួម​ចំណែក​របស់​ប្រព័ន្ធ​សារព័ត៌មាន​នានា​ក្នុងការ​រួមគ្នា​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ដោយ​បាន​ថ្លែង​ថា​ ​ប្រព័ន្ធ​សារព័ត៌មាន​​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​អភិវឌ្ឍ​ដោយ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ​ត្រូវ​ក្តាប់​ជាប់​ឱកាស​នៃ​ព័ត៌មាន​ភាវូបនីយកម្ម​និង​ការ​ធ្វើ​ឱ្យ​មាន​ភាព​វៃឆ្លាត​    ក៏ដូចជា​ជំរុញ​ឱ្យ​ការ​ផ្សព្វផ្សាយ​ខាង​ព័ត៌មាន​រួម​បញ្ចូល​ជាមួយ​បច្ចេកទេស​ជឿនលឿន​ ​ដើម្បី​បំពេញ​ឱ្យ​បាន​ល្អ​នូវ​មុខងារ​ជា​អ្នក​កត់ត្រា​ អ្នកចូលរួម​និងអ្នក​ជំរុញ​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស