孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រតិបត្តិការរួមគ្នាដើម្បីជំរុញការអភិវឌ្ឍន៍រួមគ្នានៅក្នុងយុគសម័យថ្មី សន្និសីទManilaនៃវេទិកាអាស៊ីBoaoបានសម្ពោធបើក

2019-04-23 17:29:13 cri

  រសៀល ថ្ងៃទី២២ ខែមេសា សន្និសីទManilaនៃវេទិកាអាស៊ីBoaoដែលរៀបចំ​ដោយវេទិកា អាស៊ីBoaoនិងសភាពាណិជ្ជកម្មចិននៅហ្វីលីពីននិងសហការរៀបចំដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មចិននៅហ្វីលីពីន បានបើកសម្ពោធនៅManilaរដ្ឋធានីនៃប្រទេសហ្វីលីពីន។

   លោកLi Baodong អគ្គលេខាធិការនៃវេទិកាអាស៊ីBoaoបានបញ្ជាក់ថា​​ ប្រទេសចិនក្នុងនាមជាម្ចាស់ផ្ទះនៃវេទិកាអាស៊ីBoao  បានមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយហ្វីលីពីនកាន់តែជិតស្និតក្នុងប៉ុន្មាន់ឆ្នាំកន្លងមក ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្មជាដើម នឹងជួយលើក​កម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត។

  លោកSalvador C.Medialdea អគ្គលេខាធិការនៃប្រទេសហ្វីលីពីនបានថ្លែងសុន្ទរក​ថាថា ប្រទេសហ្វីលីពីនរំពឹងទុកយ៉ាងស្មោះត្រង់ថា​​ នឹងទទួលបានកាលានុវត្តនភាពអភិវឌ្ឍន៍កាន់តែច្រើនទៀតពីវេទិកាលើកនេះ ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូនៅតំបន់និងតំបន់ផ្សេងទៀតនៅក្នុងពិភពលោក ដើម្បីធ្វើកិ្ចចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកយ៉ាងជាក់ស្តែងនៅក្នុងវិស័យគន្លឹះ​ ដូច​ជា​ការ​កិច្ចកសាង ​ហេដ្ឋារចនាសម្ព័ន្ធ​និង​គមនាគមន៍ជាដើម​៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស