魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុវេទិកាស្តីពីការផ្លាស់ប្តូរធនាគារគំនិតនៃវេទិកាកំពូលលើកទី ២ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"បានត្រៀមរួចរាល់ហើយ

2019-04-23 15:27:05 cri

    អនុវេទិកា​ស្តីពី​ការផ្លាស់ប្តូរ​ធនាគារគំនិត​នៃ​វេទិកាកំពូល​លើកទី​ ២​ ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​បាន​ប្រារព្ធឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ​នៅ​ថ្ងៃទី​ ២៥​ ខែមេសា​ខាងមុខនេះ។​នាពេល​បច្ចុប្បន្ននេះ ​ការងារ​ត្រៀម​ជាបឋម​ត្រូវបាន​រៀបចំ​រួចរាល់​ហើយ។​

    លោក ​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​លើកឡើង​នៅក្នុង​វេទិកាកំពូល​លើកទី​ ១​ ស្តីពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​ថា ​ត្រូវតែ​ដើរ​តួនាទី​នៃ​ធនាគារ​គំនិត​ឲ្យ​បាន​ល្អ​និង​បង្កើត​ឲ្យបាន​ល្អ​នូវ​សម្ព័ន្ធ​ធនាគារ​គំនិត​និង​បណ្តាញ​កិច្ចសហ​ប្រតិបត្តិការ។​មនុស្ស​ ចំនួន​ជិត​ ៣០០​ នាក់​ដែល​មានវត្តមាន​ចូលរួម​ពី​សំណាក់​អតីត​អ្នកនយោបាយ​សំខាន់​បរទេស​ តំណាង​អង្គការអន្ដរជាតិ ​អ្នកចូលរួម​នៃ​គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិការ​ធនាគារ​គំនិត​អន្តរជាតិ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ" ​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​កិច្ចសហប្រតិបត្តិការ​ផែ្នក​ព័ត៌មាន​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​និង​អ្នកទទួលខុសត្រូវ​នៃ​សហគ្រាស​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ចូល​រួម​ក្នុង​កិច្ច​កសាង​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​ព្រមទាំង​តំណាង​មក​ពី​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​និង​ម៉ាកាវ​ជាដើម​នឹង​អញ្ជើញ​ចូលរួម​អនុវេទិកា​នេះ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស